ខាតទៀតហើយ!!រ៉ុក្កែត Boosterដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន SpaceX របស់ Elon Musk សម្រាប់យានអវកាស Starship បានផ្ទុះឆេះក្នុងពេលសាកល្បង
Breaking News

ខាតទៀតហើយ!!រ៉ុក្កែត Boosterដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន SpaceX របស់ Elon Musk សម្រាប់យានអវកាស Starship បានផ្ទុះឆេះក្នុងពេលសាកល្បង

រ៉ុក្កែត Booster ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន SpaceX របស់ Elon Musk សម្រាប់យានអវកាស Starship ជំនាន់ចុងក្រោយរបស់ខ្លួនត្រូវបានផ្ទុះជាអណ្តាតភ្លើងក្នុងអំឡុងពេលបាញ់សាកល្បង កាលពីថ្ងៃច័ន្ទក្នុងរដ្ឋតិចសាស់ ដោយបានបង្ហាញពីការថយក្រោយចំពោះគោលបំណងរបស់ Musk ក្នុងការបាញ់បង្ហោះ Starship ទៅកាន់គន្លងនៅឆ្នាំនេះ។

លោក Musk បាននិយាយនៅលើ Twitter បន្ទាប់ពីការផ្ទុះកាលពីព្រឹកព្រលឹមនៃគំរូ Super Heavy Booster 7 ថា “មែនហើយ តាមពិតមិនល្អទេ ។ ក្រុមការងារកំពុងវាយតម្លៃការខូចខាត”លោក Elon Musk បាននិយាយនៅលើ Twitter បន្ទាប់ពីការផ្ទុះនៃគំរូ Super Heavy Booster 7 ដូចដែលបានឃើញនៅក្នុងការផ្សាយបន្តផ្ទាល់ដែលកត់ត្រាដោយគេហទំព័រ NASA Spaceflight ។ មិនទាន់មានការបញ្ជាក់ពីមនុស្សដែលរងរបួសនោះទេ ។

យាន Starship របស់ក្រុមហ៊ុន SpaceX ដែលនឹងឈរនៅកម្ពស់ 394 ហ្វីត (120 ម៉ែត្រ) នៅពេលដែលបានភ្ជាប់ជាមួយនឹងឧបករណ៍ជំរុញ( Super Heavy Booster ) គឺជាយានដែលចាប់ផ្តើមដំណើរការជំនាន់បន្ទាប់របស់លោក Elon Musk ដើម្បីធ្វើឱ្យការធ្វើដំណើររបស់មនុស្សកាន់តែមានតម្លៃសមរម្យ និងជាទម្លាប់ ។

វីដេអូ ៖ NASASpaceflight
 

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *