ក្លឹបបាល់ទាត់ Manchester City អាចត្រូវបានគេដាក់ពិន្ទុ ឬអាចត្រូវបណ្តេញចេញពីក្របខណ្ឌ Premier League បន្ទាប់ពីម្ចាស់ជើងឯកលីកកំពូលអង់គ្លេសឆ្នាំ២០២២នេះ ត្រូវបានចោទប្រកាន់ពីបទល្មើសច្បាប់ហិរញ្ញវត្ថុជាង 100 ករណីកាលពីថ្ងៃចន្ទ។
ក្របខណ្ឌ Premier League បានបញ្ជូន ក្លឹបបាល់ទាត់ Manchester City ទៅកាន់គណៈកម្មការឯករាជ្យមួយជុំវិញការបំពានច្បាប់រវាងឆ្នាំ 2009-10 និង 2017-18 ដែលជារយៈពេលដែលក្លឹបបានបោះជំហានដំបូងរបស់ពួកគេឆ្ពោះទៅរកការក្លាយជាក្រុមដ៏លេចធ្លោបំផុតមួយរបស់បាល់ទាត់អង់គ្លេស។
ក្លឹបបាល់ទាត់ Manchester City ដែលកាលពីខែមុនបានឈរនៅលើកំពូលតារាងនៃក្លឹបអ្នកមានបំផុតនៅលើពិភពលោកបាននិយាយថាពួកគេមានការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់នេះ ហើយបានិយាយថា ពួកគេមានភស្តុតាងបញ្ជាក់ពីស្អាតស្អំរបស់ពួកគេ ។
ក្លឹបបាល់ទាត់ Manchester City ធ្លាប់ត្រូវបានហាមឃាត់រយៈពេល 2 ឆ្នាំពីការប្រកួត UEFA ក្នុងខែកុម្ភៈ ឆ្នាំ 2020 ដោយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបសម្រាប់ការបំពានច្បាប់ហិរញ្ញវត្ថុធ្ងន់ធ្ងរ ប៉ុន្តែការដាក់ទណ្ឌកម្មនេះត្រូវបានលុបចោលដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡានៅពេលក្រោយក្នុងឆ្នាំនោះ ។
ប្រភព ៖ AFP
By Suon Visal