ក្រូអាត កំពុងក្លាយជាប្រទេសទី2 ហើយ ដែលចេញមុខជំទាស់ទៅលើការស្នើសុំចូលជាសមាជិកអង្គការណាតូ
Breaking News

ក្រូអាត កំពុងក្លាយជាប្រទេសទី2 ហើយ ដែលចេញមុខជំទាស់ទៅលើការស្នើសុំចូលជាសមាជិកអង្គការណាតូ

ប្រទេស ក្រូអាត កំពុងក្លាយជាប្រទេសទី2ហើយ ដែលចេញមុខជំទាស់ទៅលើការស្នើសុំចូលជាសមាជិកអង្គការណាតូ ពីសំណាក់ប្រទេសហ្វាំងឡង់ និងស៊ុយអែត!! បណ្ដាប្រទេសក្នុងក្រុម ណាតូ កំពុងលេងល្បែងនយោបាយផ្ទៃក្នុង ដោយយកប្រទេសហ្វាំងឡង់ និងស៊ុយអែតធ្វើជារបស់តថ្លៃគ្នា ។ ប្រធានាធិបតីក្រូអាតលោក Zoran Milanovic ដែលជាសមាជិកអចិន្ត្រៃយ៍មួយរបស់ណាតូ បានបញ្ជាឲ្យ លោក Mario Nobilo តំណាងទូតរបស់ខ្លួនប្រចាំនៅអង្គការណាតូ ធ្វើការរារាំងដល់ប្រទេសហ្វាំងឡង់ និងស៊ុយអែត មិនឲ្យចូលណាតូជាដាច់ខាត ។ លោក Milanovic បាននិយាយបន្តថា ភាគីតួកគីក៏ដូចជាក្រូអាតយើងផងដែរ តួកគីត្រូវតែបានអ្វីដែលជាតម្រូវការរបស់ខ្លួន តួកគីមិនពេញចិត្តទៅនឹងក្រុម ក្បត់ ឃឺត ដែលមានមូលដ្ឋានមួយផ្នែកមកពីការគាំទ្រដោយប្រទេសហ្វាំងឡង់ និងស៊ុយអែត ។

ប្រភព ៖

RT

Leave a Reply

Your email address will not be published. Required fields are marked *