មជ្ឈមណ្ឌលឆ្លើយតបសន្តិសុខតាមអ៊ីនធឺណិតរបស់ជប៉ុនបាននិយាយថា វិបសាយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានរងការវាយប្រហារតាមអ៊ីនធឺណិត ហើយមិនអាចចូលដំណើរការបានទេនៅថ្ងៃអង្គារនេះ ខណៈក្រុម Hacker ដែលគាំទ្ររុស្ស៊ីបានទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo ។
យោងតាមមជ្ឈមណ្ឌលជាតិនៃការត្រៀមខ្លួន និងយុទ្ធសាស្ត្រសម្រាប់សុវត្ថិភាពតាមអ៊ីនធឺណិត គេហទំព័រនេះស្ថិតនៅក្រោមការវាយប្រហារ DDoS ហើយមិនអាចចូលដំណើរការបានចាប់ពីម៉ោងប្រហែល 4:30 រសៀល។ ហើយនៅតែរំខានរហូតដល់យប់ ។
ក្រុម Hacker គាំទ្ររុស្ស៊ី Killnet បានបង្ហោះសារនៅលើកម្មវិធីផ្ញើសារ Telegram ដោយអះអាងថាខ្លួនបានធ្វើការវាយប្រហារលើគេហទំព័ររបស់រដ្ឋាភិបាលជប៉ុន ។