ក្រុមអ្នកស្រាវជ្រាវលើកឡើងថាផ្ទាំងទឹកកក Greenland រលាយយ៉ាងឆាប់រហ័សបង្កឱ្យកម្រិតទឹកសមុទ្រពិភពលោកកើនឡើង 27សង់ទីម៉ែត្របន្ថែមទៀត
Breaking News

ក្រុមអ្នកស្រាវជ្រាវលើកឡើងថាផ្ទាំងទឹកកក Greenland រលាយយ៉ាងឆាប់រហ័សបង្កឱ្យកម្រិតទឹកសមុទ្រពិភពលោកកើនឡើង 27សង់ទីម៉ែត្របន្ថែមទៀត

ទិន្នន័យស្រាវជ្រាវចុងក្រោយបានបង្ហាញថា ប្រសិនបើផ្ទាំងទឹកកក Greenland នៅតែបន្តរលាយដោយសារមូលហេតុនៃការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ នោះកម្រិតទឹកសមុទ្រពិភពលោកនឹងកើនឡើងយ៉ាងហោចណាស់ 27សង់ទីម៉ែត្របន្ថែមទៀត ។

យោងតាមលទ្ធផលនៃការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសហ្វាំងឡង់ ដាណឺម៉ាក និងសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ការរលាយនៃផ្ទាំងទឹកកក Greenland ក្រោមសីតុណ្ហភាពបច្ចុប្បន្ន នឹងធ្វើឱ្យកម្រិតទឹកសមុទ្រពិភពលោកកើនឡើងយ៉ាងហោចណាស់ 27សង់ទីម៉ែត្រ ។

វិទ្យាស្ថានស្រាវជ្រាវភូមិសាស្ត្ររូបវិទ្យា សាកលវិទ្យាល័យ Olu ក្នុងប្រទេសហ្វាំងឡង់ពន្យល់ថា ផ្ទាំងទឹកកក Greenland នៃតំបន់អាក់ទិក ឬប៉ូលខាងជើង យ៉ាងហោចណាស់ 59,000 គីឡូម៉ែត្រការ៉េ នៃផ្ទាំងទឹកកកសរុប នឹងរលាយដោយមិនអាចបញ្ចៀសបានឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *