ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានរកឃើញស្រមោចប្រភេទថ្មីដែលបានផុតពូជទៅហើយ
Breaking News

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានរកឃើញស្រមោចប្រភេទថ្មីដែលបានផុតពូជទៅហើយ

ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ សហការគ្នាជាមួយអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Rennes ក្នុងប្រទេសបារាំង បានរកឃើញហ្វូស៊ីលសត្វស្រមោចផុតពូជ ដែលមិនធ្លាប់ត្រូវបានគេដឹងពីមុនមកពីទ្វីបអាហ្វ្រិក ។

អ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះសត្វស្រមោចតាមរយៈហ្វូស៊ីលថ្មីនេះថា +Desyopone hereon gen. et sp. nov. ដើម្បីជាការផ្ដល់កិត្តិយសដល់វិទ្យាស្ថានស្រាវជ្រាវទាំងពីរ ដែលមានចំណែកពាក់ព័ន្ធក្នុងការសិក្សាអំពីស្រមោច គឺវិទ្យាស្ថាន DESY និងវិទ្យាស្ថាន Helmholtz-Zentrum Hereon ក្នុងប្រទេសអាល្លឺម៉ង់ ។

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញគំរូហ្វូស៊ីលរបស់ស្រមោចប្រភេទនេះនៅក្នុង amber ។ វាក៏បានផ្តល់នូវការយល់ដឹងអំពីទិន្នន័យផ្សេងៗទៀតរបស់ប្រព័ន្ធអេកូឡូស៊ីព្រៃឈើបុរាណនៅទ្វីបអាហ្វ្រិក ក្នុងយុគ Miocene ឬប្រហែល 16-23លានឆ្នាំមុន ។

Leave a Reply

Your email address will not be published. Required fields are marked *