ក្រុមហ៊ុន Xiaomi ចូលប្រជែងនឹង Apple និង Samsung ជាមួយនឹងទូរស័ព្ទថ្មីរបស់ខ្លួន
Technology

ក្រុមហ៊ុន Xiaomi ចូលប្រជែងនឹង Apple និង Samsung ជាមួយនឹងទូរស័ព្ទថ្មីរបស់ខ្លួន

ទូរស័ព្ទ Xiaomi ១៣ និង ១៣ Pro ត្រូវបានគេដាក់លក់ដំបូងនៅក្នុងប្រទេសចិនតាំងពីខែធ្នូឆ្នាំមុន ប៉ុន្តែឥឡូវនេះក្រុមហ៊ុន Xiaomi ដែលមានទីស្នាក់ការនៅទីក្រុងប៉េកាំងរបស់ប្រទេសចិនបានកំពុងនាំយកទូរស័ព្ទនេះ ទៅក្នុងទីផ្សារក្រៅប្រទេសហើយ ដោយនឹងដាក់លក់ Xiaomi ១៣ ក្នុងតម្លៃចាប់ពី ៩៩៩ អឺរ៉ូ (១,០៥៣ ដុល្លារ) និងទូរស័ព្ទ Xiaomi ១៣ Pro ក្នុងតម្លៃចាប់ពី ១,២៩៩ អឺរ៉ូ (១,៣៦៩ ដុល្លារ)។

ទូរស័ព្ទ Xiaomi ១៣ Pro មានអេក្រង់ទំហំ ៦.៧៣ អ៊ីញ និងបន្ទះឈីប Snapdragon ៨ Gen ២ ចុងក្រោយបំផុតពីក្រុមហ៊ុនអាម៉េរិក Qualcomm ។ វាមានកាមេរ៉ា ៣ គ្រាប់ និងមុខងារពិសេសផ្សេងទៀតដែលរួមទាំងការសាកថ្មល្បឿនលឿនផងដែរ។ ក្រុមហ៊ុន Xiaomi កំពុងព្យាយាមនាំយកទូរស័ព្ទរបស់ខ្លួនចូលទៅក្នុងទីផ្សារទូរស័ព្ទកំពូល ដោយនឹងប្រជែងជាមួយនឹងក្រុមហ៊ុនទូរស័ព្ទ Apple និង Samsung ដែលកំពុងកាន់កាប់មួយផ្នែកធំនៃទីផ្សារទូរស័ព្ទបច្ចុប្បន្ន ។

ប្រភព ៖ CNBC

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *