ក្រុមហ៊ុន VinFast របស់វៀតណាមក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតលេខ ៣ របស់ពិភពលោក តាមពីក្រោយ Tesla និងToyota
Business World

ក្រុមហ៊ុន VinFast របស់វៀតណាមក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតលេខ ៣ របស់ពិភពលោក តាមពីក្រោយ Tesla និងToyota

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast តម្លៃភាគហ៊ុនធំបំផុតទី 3 ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តពិភពលោក ដោយនៅតែតាមពីក្រោយក្រុមហ៊ុន Tesla ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងក្រុមហ៊ុន Toyota Motor របស់ប្រទេសជប៉ុនប៉ុណ្ណោះ។

ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ២០% នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិកកាលពីថ្ងៃចន្ទ ហើយតម្លៃសរុបរបស់ក្រុមហ៊ុននេះបានឈានដល់ ១៩១,២ ពាន់លានដុល្លារ នេះបើយោងតាម CNBC ។ ប្រតិបត្តិការនៅសហរដ្ឋអាម៉េរិករបស់ក្រុមហ៊ុននេះមិនទាន់ដំណើរការពេញលេញនៅឡើយទេ ប៉ុន្តែការរីកដុះដាលនៃការប្រើប្រាស់រថយន្តអគ្គិសនី នៅទីនោះបាននាំឱ្យមានការប្រញាប់ប្រញាល់ទិញភាគហ៊ុន ។

យោងតាម FactSet ក្រុមហ៊ុន Tesla មានតម្លៃសរុបនៃភាគហ៊ុនចំនួន ៧៦០ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ២៥ ខែសីហា បន្ទាប់មកក្រុមហ៊ុន Toyota មាន ២៧០ ពាន់លានដុល្លារ ។ VinFast បានតាមពីក្រោយជាមួយនឹង ១៦០ ពាន់លានដុល្លារ។

ក្នុងចំណោមក្រុមហ៊ុនផលិតធំៗផ្សេងទៀត BYD របស់ចិនមានតម្លៃភាគហ៊ុនសរុប ៩០ ពាន់លានដុល្លារ និង Volkswagen របស់អាល្លឺម៉ង់មានតម្លៃ ៧០ ពាន់លានដុល្លារ ។ ទោះបីជាឈានជើងចូលមកដល់ទីផ្សាររថយន្តអគ្គិសនីយឺតជាងគេក៏ដោយ VinFast បានបង្ហាញពីវត្តមានគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាម៉េរិក។

Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *