Breaking News

ក្រុមហ៊ុន SpaceX បានប្រគល់នូវទិន្នន័យ Real Time ឲ្យទៅកងទ័ពអ៊ុយក្រែនប្រើប្រាស់ក្នុងការនាំផ្លូវមីស៊ីល

Rogozin នាយកអាកាសយានិករុស្ស៊ី និយាយកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ អំពីការប្រមូលផ្ដុំទិន្នន័យអ៊ុយក្រែននៅក្នុងកិច្ចសម្ភាសប៉ុស្ដិទូរទស្សន៍ Rossiya 24 ដោយលោកបានសំអាងថា ក្រុមហ៊ុនអាម៉េរិកបានប្រគល់នូវទិន្នន័យ real time ដែលបានមកពី infrared radar យ៉ាងប្រុងប្រយ័ត្នបំផុត ។ យោងតាមសេចក្ដីរាយការណ៍មកថា មានការផ្ដល់ទិន្នន័យឲ្យទៅកងទ័ពអ៊ុយក្រែនដើម្បីយកទៅប្រើប្រាស់ក្នុងការនាំផ្លូវមីស៊ីល និងប្រព័ន្ធដំណើរការរបស់វា ។ លោក Rogozin បាននិយាយសង្កត់ធ្ងន់បន្ថែមថា “ជាការពិតណាស់ក្រុមហ៊ុនអាម៉េរិកទទួលបានទំនុកចិត្តខ្ពស់ពីមន្ទីបញ្ចកោណឲ្យគាំទ្រដល់ប្រទេសអ៊ុយក្រែន” ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version