ក្រុមហ៊ុន McDonald គ្រោងនឹងបើកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនឡើងវិញ ទោះបីជាជម្លោះជាមួយរុស្ស៊ីនៅតែបន្តក៏ដោយ!!
Breaking News

ក្រុមហ៊ុន McDonald គ្រោងនឹងបើកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនឡើងវិញ ទោះបីជាជម្លោះជាមួយរុស្ស៊ីនៅតែបន្តក៏ដោយ!!

ក្រុមហ៊ុន McDonald’s បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនគ្រោងនឹងបើកភោជនីយដ្ឋានរបស់ខ្លួនឡើងវិញក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ជាសញ្ញាដំបូងនៃអាជីវកម្មលោកខាងលិចវិលត្រឡប់ចូលមកក្នុងប្រទេសនេះវិញ ទោះបីជាជម្លោះជាមួយរុស្ស៊ីនៅតែបន្តក៏ដោយ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ក្រុមហ៊ុនបានបិទភោជនីយដ្ឋានទាំងអស់របស់ខ្លួននៅអ៊ុយក្រែន និងរុស្ស៊ីក្នុងខែមីនា ដោយ McDonald’s បានលក់ភោជនីយដ្ឋានភាគច្រើនរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីទៅឱ្យអ្នកទទួលអាជ្ញាប័ណ្ណក្នុងស្រុកមួយនៅក្នុងខែឧសភា ។

McDonald មានភោជនីយដ្ឋានចំនួន 109 នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនដែលខ្លួនគ្រោងនឹងបើកឡើងវិញនោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *