ក្រុមហ៊ុន Boeing របស់អាម៉េរិកចង់ពង្រីកប្រតិបត្តិការផលិតនៅក្នុងប្រទេសវៀតណាម
Read Time:4 Minute, 33 Second
Views:105

ក្រុមហ៊ុន Boeing របស់អាម៉េរិកចង់ពង្រីកប្រតិបត្តិការផលិតនៅក្នុងប្រទេសវៀតណាម

0 0

Boeing ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតយន្ដហោះឈានមុខក្នុងពិភពលោកបង្ហើបឲ្យដឹងថា ក្រុមហ៊ុនមានតម្រូវការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មក្នុងប្រទេសវៀតណាម ដោយវិនិយោគជាមួយដៃគូពាណិជ្ជកម្មជនជាតិវៀតណាមបន្ថែមទៀត ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vnexpress ។

លោក Michael Nhuyen អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Boeing ក្នុងប្រទេសវៀតណាម ថ្លែងនៅក្នុងកិច្ចប្រជុំ Boeing Aerospace Industry Forum ដែលបានប្រារព្ធឡើងក្នុងទីក្រុងហាណូយថា 30ឆ្នាំខាងមុខទៀត បណ្ដាអ្នកជំនាញម្នាក់ៗមានជំនឿថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានតម្រូវការយន្ដហោះដល់ទៅ 4000គ្រឿង ហើយប្រទេសវៀតណាមគឺជាប្រទេសមួយដែលមានឱកាសខ្ពស់ ដែលនឹងទទួលបានផលប្រយោជន៍ពីរឿងនេះកាន់តែច្រើន ព្រោះក្រុមហ៊ុន Boeing មានតម្រូវការក្នុងការធ្វើជាដៃគូពាណិជ្ជកម្មយុទ្ធសាស្ត្រជាមួយប្រទេសវៀតណាម ។

បច្ចុប្បន្ន Boeing មានដៃគូរក្នុងប្រទេសវៀតណាមទាំងអស់ចំនួន7 ក្នុងនោះមានមួយជាក្រុមហ៊ុនសញ្ជាតិវៀតណាម ដោយក្នុងរយៈពេលវែង Boeing មានតម្រូវការដំណើរការជំនួញជាមួយ ដៃគូរ​របស់វៀតណាមដោយផ្ទាល់ ដូចដែលខ្លួនកំពុងមានដំណើរការជាមួយកូរ៉េខាងត្បូង ជប៉ុននាពេលនេះ ហើយក្រុមហ៊ុន Boeing នឹងជួយធ្វើជំនួញនានារបស់ប្រទេសវៀតណាមឈានជើងវិវត្តទៅមុខបានឆាប់រហ័ស ដោយចូលទៅធ្វើការសហការជាមួយមហាវិទ្យាល័យនានាក្នុងប្រទេសវៀតណាម ដើម្បីបង្ហាត់បង្រៀនអំពីផ្នែកវិទ្យាសាស្រ្ដ ។

លោក Nguyen និយាយថា បរិក្ខារបស់យន្ដហោះ Boeing គ្រប់គ្រឿងនឹងផលិតក្នុងប្រទេសវៀតណាម ដូចជា ទ្វារ និងដៃទ្វារ ។ យ៉ាងណាមិញ ក្រុមហ៊ុនមានជំនឿថា បណ្ដាកម្មករ និងអ្នកជំនាញវៀតណាមអាចធំធាត់បានច្រើនជាងនេះ និងអាចផលិតបំណែកផ្គុំផ្សេងៗទៀតបាន ប្រសិនទទួលបានការណែនាំដ៏ត្រឹមត្រូវ ដូច្នេះហើយបានជាក្រុមហ៊ុនត្រូវការពង្រីកដំណើរការរបស់ខ្លួនក្នុងប្រទេសវៀតណាម ។

លោក Craig Abler អ្នកគ្រប់គ្រងផ្នែកខ្សែ​សង្វាក់​ផ្គត់ផ្គង់របស់ក្រុមហ៊ុន ក្នុងតំបន់អាស៊ីបានឱ្យដឹងថា ក្នុងនាមជាក្រុមហ៊ុនផលិតជូនដល់ Boeing ក្រុមហ៊ុនបានយកចិត្តទុកដាក់លើគោលការនានា ដល់ក្រុមហ៊ុនផលិតក្នុងប្រទេសវៀតណាមឱ្យបានយល់ ដែលរួមទាំងគុណភាពរបស់ផលិតផល និងរយៈពេលក្នុងការផ្គត់ផ្គង់ ។ ក្រៅពីនេះទៀត ក្រុមហ៊ុននឹងចុះទៅត្រួតពិនិត្យរោងចក្រដែលមានសក្ដានុពល រួមទាំងមានក្រុមការងារដែលនឹងជួយអភិវឌ្ឍផលិតផលរបស់បណ្ដាអ្នកផ្គត់ផ្គង់ក្នុងប្រទេសវៀតណាមផងដែរ ។

លោក Do Nhat Hoang ​ អធិបតីមន្ទីរជម្រុញការវិនិយោគបរទេស ក្រសួងរៀបចំផែនការ និងវិនិយោគ បានស្នើឱ្យ Boeing និងក្រុមហ៊ុនផ្សេងៗរបស់សហរដ្ឋអាម៉េរិក នៅតែបន្តរិះរកគិនិតថ្មីៗ ក្នុងការសហការគ្នា ការចែករម្លែកចំណេះដឹងរឿងវិនិយោគ និងបច្ចេកវិទ្យាឱ្យដល់ប្រទេសវៀតណាមគ្រប់ផ្នែកដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងការផលិត ។ ក្រៅពីនេះទៀត គាត់ក៏បានសង្ឃឹមថា Boeing នឹងចាប់អាម្មណ៍ បង្កើតមជ្ឈមណ្ឌលហ្វឹកហាត់អ្នកបើកបរ អ្នកជំនាញ រួមទាំងវិស្វករក្នុងផ្នែកហោះហើរ និងអវកាស និងបង្កើតរោងចក្រផលិតយន្ដហោះនេះក្នុងប្រទេសវៀតណាមយ៉ាងពិតបា្រកដ ។

Boeing បានដំណើរការក្នុងប្រទេសវៀតណាមមកតាំងតែពីឆ្នាំ ហើយចាប់តាំងតែពីពេលនោះមក ក្រុមហ៊ុនបានផ្ដល់ការគាំទ្រផ្នែកហោះហើរដល់ប្រទេសវៀតណាមជាច្រើនប្រការ រួមទាំងបានជួយផ្នែកបច្ចេកទេសក្នុងការការពារប្រទេស និងជើងហោះហើយប្រណីតៗ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អាម៉េរិក​ជំរុញ​ឱ្យ​អាមេនី និងអាស៊ែបៃហ្សង់បញ្ឈប់ការប្រយុទ្ធគ្នានៅតាមព្រំដែន
Next post បទឈប់បាញ់រវាងអាស៊ែបៃហ្សង់ និង​អាមេនីត្រូវបានដាក់ចេញ ប៉ុន្តែមិនបានប៉ុន្មាននាទីផងភាគីទាំង២បានរំលោភលើបទឈប់បាញ់នោះភ្លាម