ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់ប្រទេសអាល្លឺម៉ង់លុបចោលជើងហោះហើរជាង 1,000ជើង ស្របពេលដែលបុគ្គលិកផ្នែកមួយចំនួនរបស់ខ្លួនធ្វើកូដកម្មទាមទារប្រាក់ខែខ្ពស់!!
Read Time:57 Second
Views:129

ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់ប្រទេសអាល្លឺម៉ង់លុបចោលជើងហោះហើរជាង 1,000ជើង ស្របពេលដែលបុគ្គលិកផ្នែកមួយចំនួនរបស់ខ្លួនធ្វើកូដកម្មទាមទារប្រាក់ខែខ្ពស់!!

0 0

ក្រុមហ៊ុនអាកាសចរណ៍ Lufthansa បាននិយាយថា ខ្លួននឹងត្រូវលុបចោលជើងហោះហើរដ៏សំខាន់របស់ខ្លួនស្ទើរតែទាំងអស់នៅក្នុងទីក្រុង Frankfurt និង Munich នៅថ្ងៃពុធស្អែកនេះ មូលហេតុដោយសារតែការធ្វើកូដកម្មដោយបុគ្គលិកផ្នែកនានាដែលប្រចាំការនៅលើដីរបស់ខ្លួន ។ បញ្ហានេះនឹងមានផលប៉ះពាល់ដល់អ្នកដំណើររាប់ម៉ឺននាក់ខកខានក្នុងការធ្វើដំណើរ និងមានការជះឥទ្ធិពលនៅក្នុងតំបន់អឺរ៉ុបទាំងមូលផងដែរ ។ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa បាននិយាយកាលពីថ្ងៃអង្គារថាការធ្វើកូដកម្មនេះបានបង្ខំឲ្យខ្លួនធ្វើការលុបចោលជើងហោះហើរចំនួន 678ជើងក្នុងព្រលានយន្ដហោះនាទីក្រុង Frankfurt និង 345ជើងទៀតនៅព្រលានយន្ដហោះទីក្រុង Munich ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ប្រទេសអាល្លឺម៉ង់​ធ្វើការកាត់បន្ថយសីតុណ្ហភាពនៃម៉ាស៊ីនកំដៅ​ដោយសារតែកង្វះឧស្ម័នខណៈដែលរុស្ស៊ីបានបិទការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ!!
Next post YouTuber ជនជាតិអង់គ្លេសម្នាក់ត្រូវបានរដ្ឋាភិបាលចក្រភពអង់គ្លេសដាក់ទណ្ឌកម្មដោយចោទប្រកាន់ថា គាត់បានផ្សព្វផ្សាយការឃោសនាដែលគាំទ្ររុស្ស៊ីក្នុងអំឡុងពេលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន!!