ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines បានលុបចោលជើងហោះហើររបស់ខ្លួនទៅកាន់កោះតៃវ៉ាន់ បន្ទាប់ពីយោធាចិនបើកការធ្វើសមយុទ្ធទ្រទ្រាយធំនៅក្នុងតំបន់ !!
Read Time:1 Minute, 32 Second
Views:107

ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines បានលុបចោលជើងហោះហើររបស់ខ្លួនទៅកាន់កោះតៃវ៉ាន់ បន្ទាប់ពីយោធាចិនបើកការធ្វើសមយុទ្ធទ្រទ្រាយធំនៅក្នុងតំបន់ !!

0 0

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines របស់កូរ៉េខាងត្បូង   និង Asiana Airlines  បានលុបចោលជើងហោះហើររបស់ខ្លួនទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេលមួយឬពីរថ្ងៃ ដោយសារតែសមយុទ្ធយោធារបស់ចិននៅក្នុងតំបន់ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

ទីភ្នាក់ងារសារព័ត៌មាន News1 និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតបានរាយការណ៍ថា ក្រុមហ៊ុន Korean Air បានលុបចោលជើងហោះហើររវាងទីក្រុង Incheon និងតៃវ៉ាន់កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ខណៈដែលក្រុមហ៊ុន Asiana Airlines បានលុបចោលជើងហោះហើរត្រង់ទៅកាន់តៃវ៉ាន់កាលពីថ្ងៃសុក្រ ហើយនឹងតាមដានស្ថានភាព ។

ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធយោធាបាញ់គ្រាប់ពិតដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ចំនួនប្រាំមួយ ដែលព័ទ្ធជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍មួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់កោះ​ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីអធិបតេយ្យភាពរបស់ខ្លួន ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
100 %

Leave a Reply

Your email address will not be published.

Previous post លោកស្រី Pelosi បាននិយាយថា ប្រទេសចិនមិនអាចរារាំងមេដឹកនាំពិភពលោកពីការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់បាននោះទេ!!
Next post រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Blinken និយាយ​ថា សហរដ្ឋ​អាម៉េរិក​ចង់​បាន​ទំនាក់​ទំនង “រឹងមាំ និង​វិជ្ជមាន” ជាមួយ​ប្រទេស​កម្ពុជា!!