Breaking News

ក្រុមហ៊ុនមួយក្នុងទីក្រុងញូវយ៉ករៃអង្គាសប្រាក់បានចំនួន 120,000ដុល្លារអាម៉េរិក ពីការបង្កើតតុក្កតាធ្វើពីដីឥដ្ឋរូបលោក ហ្សេលេនស្គី ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន!!

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី ដែលបានប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ីចាប់តាំងពីខែកុម្ភៈរៀងមក ត្រូវបានគេនាំយកទៅធ្វើជារូបតុក្កតាលោក ហ្សេលេនស្គី ដោយក្រុមហ៊ុនរចនាម៉ូដមួយក្នុងទីក្រុង Brooklyn រដ្ឋញូវយ៉កសហរដ្ឋអាម៉េរិក នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

FCTRY ដែលជាក្រុមហ៊ុនរចនាម៉ូដដ៏ល្បីនៅក្នុងរដ្ឋញូវយ៉ក បានបង្កើតយុទ្ធនាការឈ្មោះថា Kickstarter និងបានបង្កើតគេហទំព័ររៃអង្គាសប្រាក់មួយដោយប្រើរយៈពេលតិចជាងពីរសប្តាហ៍ បន្ទាប់ពីបើដំណើរការគេហទំព័ររៃអង្គាសប្រាក់នោះ ក្រុមហ៊ុនទទួលបានប្រាក់រៃអង្គាសចំនួនដល់ទៅ 30,000ដុល្លារអាម៉េរិកក្នុងរយៈពេលត្រឹមតែ 3ម៉ោងប៉ុណ្ណោះ ហើយក្រោយមកបានកើនឡើងដល់ទៅ 120,000 ដុល្លារអាម៉េរិក ដើម្បីផលិតតុក្កតារូបប្រធានាធិបតី ហ្សេលេនស្គី ។ រាល់ការលក់តុក្កតារូបលោក ហ្សេលេនស្គី បាននីមួយៗរបស់ក្រុមហ៊ុន នោះក្រុមហ៊ុននឹងធ្វើការបរិច្ចាគទៅរដ្ឋាភិបាលអ៊ុយក្រែនចំនួន 1ដុល្លារអាម៉េរិក ហើយយុទ្ធនាការបរិច្ចាគនេះនឹងបញ្ចប់នៅថ្ងៃសុក្រ ទី១២ ខែសីហា ខាងមុខនេះ ។

រូបតុក្កតាលោក ហ្សេលេនស្គី គឺជារូបចម្លាក់ធ្វើអំពីដីឥដ្ឋ និងមានកម្ពស់ 15សង់ទីម៉ែត្រ ឆ្លាក់ដោយលោក Mike Levitt វិចិត្រករមកពីទីក្រុង Seattle ហើយមានមួយចំនួនជារូបចម្លាក់ធ្វើអំពីប្លាស្ទិកផលិតនៅក្នុងប្រទេសចិន ដោយមានការរំពឹងថានឹងបញ្ជូនដល់ដៃរបស់អតិថិជននៅខែមីនាឆ្នាំក្រោយនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version