ក្រុមហ៊ុនផលិតនំ Snickers ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមចិនរិះគន់ ដោយសារតែបានហៅតៃវ៉ាន់ថាជា “ប្រទេស” !!
Breaking News

ក្រុមហ៊ុនផលិតនំ Snickers ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមចិនរិះគន់ ដោយសារតែបានហៅតៃវ៉ាន់ថាជា “ប្រទេស” !!

ក្រុមហ៊ុន Mars Wrigley ដែលជាក្រុមហ៊ុនផលិតសូកូឡាដ៏ល្បីល្បាញឈ្មោះ Snickers បានចេញសេចក្តីថ្លែងការណ៍សុំទោស ទៅកាន់រដ្ឋាភិបាលចិនកាលពីម្សិលមិញ (ថ្ងៃទី 5 ខែសីហា) បន្ទាប់ពីក្រុមហ៊ុនខ្លួនធ្វើការផ្សាយពាណិជ្ជកម្មផលិតផលថ្មីដែលមានន័យដល់កោះតៃវ៉ាន់ថាជាប្រទេសមួយ​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

គេហទំព័រ Snickers បានបញ្ចេញវីដេអូឃ្លីប និងរូបភាពនៃការផ្សាយពាណិជ្ជកម្មសម្រាប់សូកូឡាដុំបន្ទះប្រភេទ Limited Edition ដោយបានបញ្ជាក់ថាមានដាក់លក់នៅក្នុង “ប្រទេសមួយចំនួន” តែប៉ុណ្ណោះរួមមាន ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី និងប្រទេសតៃវ៉ាន់ ។ ដោយឡែកបន្ទាប់ពីរឿង Snickers នេះត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតចិនវាយប្រហារយ៉ាងខ្លាំងនៅលើ Weibo platform ។

Leave a Reply

Your email address will not be published. Required fields are marked *