ក្រុមហ៊ុនប្រទេសលោកខាងលិច ខាតបង់ប្រាក់ច្រើនប្រហែល 59ពាន់លានដុល្លារអាម៉េរិក បន្ទាប់ពីធ្វើការចាកចេញពីប្រទេសរុស្ស៊ី!!
Breaking News

ក្រុមហ៊ុនប្រទេសលោកខាងលិច ខាតបង់ប្រាក់ច្រើនប្រហែល 59ពាន់លានដុល្លារអាម៉េរិក បន្ទាប់ពីធ្វើការចាកចេញពីប្រទេសរុស្ស៊ី!!

យោងតាមរបាយការណ៍របស់ Wall Street Journal បានឲ្យដឹងថា មកទល់នឹងពេលនេះមានក្រុមហ៊ុនបរទេសមួយចំនួនទទួលរងការខាតបង់ប្រាក់របស់ពួកគេជាច្រើន ដោយសារតែវិធានការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចចំពោះប្រទេសរុស្ស៊ី ដែលគិតជាទឹកប្រាក់សរុបប្រហែល 59ពាន់លានដុល្លារអាម៉េរិក ដោយពួកគេបានបង្ហាញទិន្នន័យក្នុងកិច្ចថ្លែងការណ៍ជាសាធារណៈ និងបង្ហាញនូវរបាយការណ៍មូលបត្ររបស់ពួកគេ ។


របាយការណ៍នេះក៏បានបញ្ជាក់ថា នៅមានជំនួញរបស់ប្រទេសលោកខាងលិចជាច្រើនផ្សេងទៀតជិត 1000ជំនួញកំពុងមានគម្រោងនឹងធ្វើការចាកចេញពីប្រទេសរុស្ស៊ី ឬនឹងធ្វើការកាត់បន្ថយប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសនេះបន្ថែមទៀត ។ រហូតមកទល់នឹងពេលនេះទ្រព្យសម្បត្តិរបស់ប្រទេសលោកខាងលិចដែលបានលក់នៅក្នុងប្រទេសរុស្ស៊ី ក្នុងនោះមានជំនួញជាច្រើនរួមមាន ធនាគារ រោងចក្រស្រាបៀរ សង្វាក់ផលិតកម្មនានា អាជីវករលក់រាយ ភោជនីយដ្ឋាន អាហារដ្ឋាន និងក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រផងដែរ ។ ជាក់ស្ដែងដូចជា៖ McDonald’s ខាតបង់ប្រាក់ចំនួន 1.4ពាន់លានដុល្លារអាម៉េរិក, Exon Mobil ខាតបង់ 2.7ពាន់លានដុល្លារអាម៉េរិក, Air-cap ខាតបង់ 3.4ពាន់លានដុល្លារអាម៉េរិក, Otis ខាតបង់ 14.30ពាន់លានដុល្លារអាម៉េរិក និង TotalEnergies ខាតបង់ 4.1ពាន់លានដុល្លារអាម៉េរិក… ។

Leave a Reply

Your email address will not be published. Required fields are marked *