Breaking News

ក្រុមហ៊ុនបច្ចេកវិទ្យានានាបានដកខ្លួនចេញពីប្រទេសរុស្ស៊ី ធ្វើឲ្យចិនយកចិត្តទុកដាក់ក្នុងរឿងនេះដោយក្ដីព្រួយបារម្ភ!!

ការព្រួយបារម្ភរបស់អតិថិជនចិនភាគច្រើនបានផ្តោតទៅលើ ក្រុមហ៊ុន Apple, Google, Microsoft និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀត ដែលបានផ្លាស់ប្តូរជំហររបស់ពួកគេយ៉ាងឆាប់រហ័សក្នុងការទប់ស្កាត់អាជីវកម្មរុស្ស៊ី បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានធ្វើការឈ្លានពានប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី 24 ខែកុម្ភៈ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនបានបញ្ឈប់ការលក់ផលិតផល ផ្អាកការនាំចេញ និងសេវាកម្មរបស់ពួកគេ ជាក់ស្ដែងដូចទៅនឹង Apple Pay បានដកប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RT News និង Sputnik News ចេញពី Apple Store ជាដើម ។

ក្រុមអ្នកវិភាគបាននិយាយថា ទីផ្សារស្មាតហ្វូនរបស់ប្រទេសចិនអាចនឹងធ្លាក់ចុះនៅក្នុងត្រីមាសទីពីរក្នុងឆ្នាំនេះ ខណៈពេលដែលប្រទេសនេះជួបប្រទះនឹងការផ្ទុះឡើងនៃករណីកូវីដ១៩ជាបន្តបន្ទាប់ ដោយឡែកក្រុម អ្អ្នកវិភាក៏បាននិយាយ ផងដែរថា ក្រុមហ៊ុន Apple ធ្វើបានល្អជាង បើទោះបីវាជាផលិតផលសម្រាប់អ្នក ប្រើ ក្នុងទីផ្សារលំដាប់ខ្ពស់ក៏ដោយ ។

ប្រភព ៖ CNBC

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version