Breaking News

ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom របស់រុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅប្រទេសអ៊ីតាលីបន្ថែមទៀត!!

ក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ី Gazprom បានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនបន្ថែមទៀតទៅកាន់ប្រទេសអ៊ីតាលីពី 32 លានម៉ែត្រគូបក្នុងមួយថ្ងៃមកត្រឹម 21 លានម៉ែត្រគូបក្នុងមួយថ្ងៃ នេះបើតាមក្រុមហ៊ុនថាមពលអ៊ីតាលី Eni បានប្រកាសនៅថ្ងៃចន្ទនេះ ។

ការកាត់បន្ថយរបស់រុស្ស៊ីលើកនេះជាការកាត់បន្ថយការផ្គត់ផ្គង់លើកទី២ហើយ ខណៈកាលពីខែមុនក្រុមហ៊ុនថាមពលរបស់អ៊ីតាលី Eni បាននិយាយ​ថា ក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ី Gazprom កំពុងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនដល់ប្រទេសអ៊ីតាលីចំនួន 50% ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងមូស្គូបានកាត់បន្ថយ ឬកាត់ផ្តាច់ការចែកចាយឧស្ម័នទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួន ដែលបានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។

ប្រភព ​៖ CGTN

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version