ក្រុមភេរវករ ISIS អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារបំផ្ទុះ​គ្រាប់​បែក​នៅ​ក្បែរ​ស្ថានទូត​រុស្ស៊ី ដែលបានសម្លាប់មនុស្ស២៥ នាក់
Read Time:1 Minute, 40 Second
Views:247

ក្រុមភេរវករ ISIS អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារបំផ្ទុះ​គ្រាប់​បែក​នៅ​ក្បែរ​ស្ថានទូត​រុស្ស៊ី ដែលបានសម្លាប់មនុស្ស២៥ នាក់

1 0

ក្រុមរដ្ឋអ៊ីស្លាម ​ ISIS បានអះអាងថា ខ្លួនទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃចន្ទនៅទីក្រុងកាប៊ុល ។ ការបំផ្ទុះបានកើតឡើងនៅមិនឆ្ងាយប៉ុន្មានពីច្រកចូលស្ថានទូតរុស្ស៊ីក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានហើយបានសម្លាប់មនុស្ស 25 នាក់ រួមទាំងបុគ្គលិកស្ថានទូតពីរនាក់ផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT ។

ក្រុម​ភេរវករ​បាន​អះអាង​ថា ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​ដោយ​អ្នក​ប្រយុទ្ធ​បរទេស ។ យោងតាមរបាយការណ៍មួយចំនួនបានអះអាងថា ការវាយប្រហារនេះធ្វើឡើងដោយក្រុមរដ្ឋអ៊ីស្លាមក្នុងស្រុក ISIS-K ។

វាគឺជាការវាយប្រហារលើកដំបូងលើបេសកកម្មការទូតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលត្រូវបានអះអាងដោយក្រុម ISIS ចាប់តាំងពីការកាន់កាប់របស់ពួកតាលីបង់ឆ្នាំ 2021 ។ មុននេះ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានបញ្ជាក់ថា ជំនួយការលេខាម្នាក់ និងសន្តិសុខម្នាក់ ទាំងជនជាតិរុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះនេះ ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ជនរងគ្រោះភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថានកំពុងតម្រង់ជួរសម្រាប់ទិដ្ឋាការ ។ ​

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post លោក បៃដិន និយាយ​ថា រុស្ស៊ី​មិន​គួរ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រដ្ឋគាំទ្រ​ភេរវកម្មដោយសារតែសង្គ្រាមនៅអ៊ុយក្រែននោះ​ទេ
Next post រុស្សីកំពុងទិញគ្រាប់កាំភ្លើងធំពីកូរ៉េខាងជើង ដើម្បីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន