ក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅតំបន់ Donbass បានបញ្ជាឲ្យបិទ Google!!
Breaking News

ក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅតំបន់ Donbass បានបញ្ជាឲ្យបិទ Google!!

បណ្ដាញសារព័ត៌មានរដ្ឋរបស់រុស្ស៊ី RT បានចុះផ្សាយថា មេដឹកនាំនៃសាធារណរដ្ឋប្រជាមានិតDonetsk លោក Denis Pushilin បានប្រកាសកាលពីថ្ងៃសុក្រកន្លងមកនេះថា សាធារណៈរដ្ឋប្រជាមានិត Donetsk (DPR) បានសម្រេចបិទ Google ដើម្បីការពារដល់ប្រជាពលរដ្ឋក្នុងតំបន់ជៀសពីការគំរាមកំហែងណាមួយពីសំណាក់លោកខាងលិច និងទីក្រុងគៀវ ។

មេដឹកនាំសាធារណរដ្ឋប្រជាមានិតDonetsk និយាយបន្តថា បើទោះបីជាយើងដឹងច្បាស់ថា ប្រទេសលោកខាងលិចមិនអាចទទួលបានជោគជ័យក្ដី តែយើងត្រូវដំណើរការលើរឿងមួយចំនួន ដោយហេតុថាប្រទេសលោកខាងលិចតែងតែឃោសនាភូតភរកុហក និងបានលាក់បាំងទិន្នន័យផ្សេងៗអំពីប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិច ម្យ៉ាងវិញទៀតនោះ  Google ដែលជាក្រុមហ៊ុនស្ថិតក្នុងចំណោមក្រុមហ៊ុនឈានមុខលើវិស័យបច្ចេកវិទ្យាទំនាក់ទំនង ហើយពួកគេតែងតែគាំទ្រដល់ក្រុមភារវកម្ម និងក្រុមជ្រុលនិយមនានាដែលមានគោលដៅមកលើប្រទេសរុស្ស៊ី ជាពិសេសជាងនេះទៅទៀតនោះគឺប្រជាជន Donbass យល់ថា Google ដំណើរការតាមការបញ្ជារបស់លោកខាងលិច ។

Leave a Reply

Your email address will not be published. Required fields are marked *