Breaking News

ក្រុមប្រទេស OPEC បានសម្រេចចិត្តក្នុងការបង្កើនការផលិតឲ្យបានច្រើនជាងគម្រោងចាស់ដល់ទៅ 50%បន្ថែមទៀត ដើម្បីជួយកាត់បន្ថយនូវការដំឡើងថ្លៃប្រេងនៅជុំវិញពិភពលោក ។

ក្រុមប្រទេស OPEC បានសម្រេចចិត្តក្នុងការបង្កើនការផលិតឲ្យបានច្រើនជាងគម្រោងចាស់ដល់ទៅ 50%បន្ថែមទៀត ដើម្បីជួយកាត់បន្ថយនូវការដំឡើងថ្លៃប្រេងនៅជុំវិញពិភពលោក ។ កត្តានេះបានបង្ហាញឲ្យដឹងថា អារ៉ាប៊ីសាអ៊ូឌីត ហាក់ព្រមទទួលយកសំណើររបស់អាម៉េរិកហើយឬយ៉ាងណា?! កាលពីយប់ថ្ងៃទី 02 មិថុនា ម្សិលមិញនេះ ក្រុមប្រទេសអ្នកនាំចេញប្រេង OPEC និងប្រទេសសម្ពន្ធមិត្ត OPEC+ បានបោះឆ្នោតស្រង់មតិ ស្ដីពីការបង្កើនការផលិតប្រេងក្នុងខែ កក្តដា និង សីហា ឲ្យដល់ 648000បារ៉ែលក្នុងមួយថ្ងៃ ដែលជាចំនួនមួយខ្ពស់ជាងទីផ្សារពិភពលោកធ្វើការព្យាករណ៍ទុកត្រឹមតែ 432000រ៉ែលក្នុងមួយថ្ងៃ ចំនួននេះបានកើនឡើងដល់ទៅ 50%ឯណោះ ។ ការសម្រេចចិត្តបែបនេះ គឺដើម្បីនាំយកប្រេងមកកាន់ទីផ្សារឲ្យបានកាន់តែច្រើន និងបានចូលមកបំពេញនូវកង្វះខាតប្រេងរបស់រុស្ស៊ីផងដែរ ។

ប្រភព ៖​

AP

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version