Breaking News

ក្រុមប្រទេស G7 ទាមទារឲ្យប្រទេសមីយ៉ាន់ម៉ាបញ្ឈប់ការសម្លាប់មនុស្សតាមអំពើចិត្តរបស់ខ្លួនជាបន្ទាន់ !!

ក្រុមប្រទេស G7 ទាមទារឲ្យប្រទេសមីយ៉ាន់ម៉ាបញ្ឈប់ការសម្លាប់មនុស្សតាមអំពើចិត្តរបស់ខ្លួនជាបន្ទាន់ មីយ៉ាន់ម៉ាត្រូវគោរពគោលការណ៍ឯកភាពទាំង 5ចំនុចរបស់អាស៊ាន!!

សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 និយាយថា ការប្រហារជីវិតអ្នកទោសនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខ្វះការកាត់ក្តីដោយយុត្តិធម៌ គឺជាការប្រមាថដល់ការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ។

រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរ (G7) រួមមានប្រទេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ចុះថ្ងៃទី28 ខែកក្កដា ឆ្នាំ2022 និងបានប្រកាសនៅលើគេហទំព័ររបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីថ្កោលទោសការកាត់ទោសប្រហារជីវិតអ្នកទោសនយោបាយបួននាក់ដោយរបបយោធាមីយ៉ាន់ម៉ាដែលបានកាន់កាប់អំណាចដោយការដណ្តើមអំណាច(រដ្ឋប្រហារ) ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version