ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានបញ្ជាក់កាលពីព្រឹកថ្ងៃអាទិត្យថា មេដឹកនាំនៃបណ្តាប្រទេស G7 នឹងប្រកាសពីការហាមឃាត់ការនាំចូលមាសពីប្រទេសរុស្ស៊ី ដែលជាទណ្ឌកម្មថ្មីសម្រាប់ការលុកលុយដោយមិនញញើតរបស់ទីក្រុងម៉ូស្គូមកលើអ៊ុយក្រែន។ ខណៈដែលមេដឹកនាំក្រុមប្រទេសG7បានជួបប្រជុំគ្នានៅទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ សម្រាប់កិច្ចប្រជុំកំពូល G7 ។

លោក បៃដិន បាននិយាយនៅព្រឹកថ្ងៃអាទិត្យថា “សហរដ្ឋអាម៉េរិកបានដាក់ការសម្រេចចិត្តដែលមិនធ្លាប់មានពីមុនមកលើលោក ពូទីន ដើម្បីបង្អាក់ប្រាក់ចំណូលដែលគាត់ត្រូវការដើម្បីផ្តល់មូលនិធិដល់សង្រ្គាមរបស់គាត់ប្រឆាំងនឹងអ៊ុយក្រែន” ។
” G7 នឹងប្រកាសថា យើងនឹងហាមឃាត់ការនាំចូលមាសពីរុស្ស៊ី ដែលជាការនាំចេញដ៏សំខាន់ដែលប្រមូលបានប្រាក់រាប់សិបពាន់លានដុល្លារសម្រាប់រុស្ស៊ី”។
ប្រភព ៖ CNBC