អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយឯក Igor Konashenkov បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា គ្មានអាវុធធុនធ្ងន់របស់រុស្ស៊ីត្រូវបានគេដាក់ពង្រាយនៅក្នុង ឬក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye នោះទេ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋរុស្ស៊ី TASS ។
លោកបានបញ្ជាក់ថា៖ «យើងចង់បញ្ជាក់ឲ្យច្បាស់ថា ទាហានរុស្ស៊ីគ្មានអាវុធធុនធ្ងន់ដាក់ពង្រាយទាំងនៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ ឬនៅតំបន់ជាប់នឹងរោងចក្រនោះទេ។
លោក Konashenkov បាននិយាយថា រោងចក្រនុយក្លេអ៊ែរត្រូវបានការពារដោយក្រុមល្បាតសន្តិសុខតែប៉ុណ្ណោះ ។ លោកបានសង្កត់ធ្ងន់ថា “កងកម្លាំងប្រដាប់អាវុធរុស្ស៊ីកំពុងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីធានាសន្តិសុខរបស់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye NPP” ។