ក្រសួងការបរទេសសហរដ្ឋអាម៉េរិក អនុម័តការលក់អាវុធទៅឲ្យសម្ពន្ធមិត្តរបស់ក្នុងតម្លៃជាង 1.5 ពាន់លានដុល្លារ!!
Read Time:2 Minute, 16 Second
Views:126

ក្រសួងការបរទេសសហរដ្ឋអាម៉េរិក អនុម័តការលក់អាវុធទៅឲ្យសម្ពន្ធមិត្តរបស់ក្នុងតម្លៃជាង 1.5 ពាន់លានដុល្លារ!!

0 0

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានអនុម័តការលក់​ប្រព័ន្ធរ៉ុក្កែត HIMARS ទៅប្រទេសអេស្តូនី លក់មីស៊ីលទៅប្រទេសន័រវេស និងមីស៊ីលបាញ់ក្រោមទឹក torpedo ទៅកាន់កូរ៉េខាងត្បូងនៅក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នាដែលអាចមានតម្លៃជាង 1.5 ពាន់លានដុល្លារ។

ការ​លក់​នេះ​កើត​ឡើង​ខណៈ​ប្រទេស​នៅ​អឺរ៉ុប​បង្កើន​ការ​ទិញ​សព្វាវុធ​បន្ទាប់​ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយក្រែន​ដែល​បង្កើន​ការ​ភ័យ​ខ្លាច​ផ្នែក​សន្តិសុខ​នៅ​ទូទាំង​តំបន់ ។

ប្រព័ន្ធបាញ់មីស៊ីល HIMARS ដែលផ្តល់ដោយសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្ត កំពុងត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ។

មន្ទីរបញ្ចកោណបាននិយាយថា កញ្ចប់ដែលត្រូវបានអនុម័តសម្រាប់អេស្តូនីនឹងរួមបញ្ចូលរហូតដល់ប្រព័ន្ធគ្រាប់រ៉ុក្កែត M142 High Mobility Artillery Rocket System (HIMARS) រហូតដល់ 6 គ្រឿង គ្រាប់បែក សម្ភារជំនួយ គ្រឿងបន្លាស់ និងជំនួយបច្ចេកទេស ។

ការយល់ព្រមដាច់ដោយឡែកពីគ្នារបស់ក្រសួងការបរទេសក្នុងការលក់សក្តានុពលនៃមីស៊ីលពីអាកាសទៅអាកាសរយៈចម្ងាយមធ្យម និងឧបករណ៍ពាក់ព័ន្ធសម្រាប់ប្រទេសន័រវេសក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ 950 លានដុល្លារ និងមីស៊ីលបាញ់ក្រោមទឹក MK 54 Lightweight Torpedoes ទៅកាន់កូរ៉េខាងត្បូងក្នុងតម្លៃប៉ាន់ស្មានចំនួន 130 លានដុល្លារផងដែរ ត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃសុក្រ ។

មន្ទីរបញ្ចកោណបាននិយាយថា ក្រុមហ៊ុន Lockheed Martin Corp គឺជាអ្នកម៉ៅការសំខាន់សម្រាប់ប្រព័ន្ធ HIMARS ​។

ប្រភព ៖ Reuters

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រុស្ស៊ីបញ្ជាឲ្យបិទគេហទំព័ររបស់ក្រុមអ្នកសារព័ត៌មានស៊ើបអង្កេត Bellingcat ដោយខ្លួនបានអះអាងថា ស្ថាប័ននេះទទួលបានថវិការគាំទ្រពី លោកខាងលិច!!
Next post រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែន!!