ក្រសួងការបរទេសចិនបានចោទប្រកាន់សហរដ្ឋអាម៉េរិកថា ជាអ្នកចាប់ផ្តើមវិបត្តិនៅអ៊ុយក្រែន និងបញ្ឆេះជម្លោះនៅក្នុងប្រទេសអឺរ៉ុបខាងកើត!!
Breaking News

ក្រសួងការបរទេសចិនបានចោទប្រកាន់សហរដ្ឋអាម៉េរិកថា ជាអ្នកចាប់ផ្តើមវិបត្តិនៅអ៊ុយក្រែន និងបញ្ឆេះជម្លោះនៅក្នុងប្រទេសអឺរ៉ុបខាងកើត!!

ក្រសួងការបរទេសចិនបានចោទប្រកាន់សហរដ្ឋអាម៉េរិកថា ជាអ្នកចាប់ផ្តើមវិបត្តិនៅអ៊ុយក្រែន និងបញ្ឆេះជម្លោះនៅក្នុងប្រទេសអឺរ៉ុបខាងកើត ។

អ្នកនាំពាក្យ Zhao Lijian បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ឈប់ការលេងល្បែងធ្វើជា “ប៉ូលីសពិភពលោក” ហើយធ្វើការលើការបង្កើតលក្ខខណ្ឌសម្រាប់កិច្ចចរចាសន្តិភាពជំនួសវិញ ។

លោក Zhao ត្រូវបានសួរអំពីការកត់សម្គាល់ថ្មីៗពីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក Ned Price ដែលបានគំរាមកំហែងប្រទេសចិនម្តងទៀតថា ទីក្រុងប៉េកាំងជួយកំពុងទីក្រុងម៉ូស្គូឲ្យគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដោយមិនបានផ្តល់ភស្តុតាងថារឿងនេះកំពុងកើតឡើងឬនៅទេ ។

លោក Zhao បាន​និយាយ​ថា ចិន​ប្រកាន់​គោល​ជំហរ​ដោយ​យុត្តិធម៌ និង​ឈរ​នៅ​ខាង​សន្តិភាព ​ដោយ​ចោទ​លោក Price ថា​ដូចជា​អាម៉េរិក​ជា​ប៉ូលិស​ពិភពលោក ។

លោក Zhao បាន​និយាយបន្ត​ថា ក្នុងនាមជាអ្នកចាប់ផ្តើមវិបត្តិអ៊ុយក្រែន និងជាកត្តាដ៏ធំបំផុតដែលជំរុញឱ្យវិបត្តិកាន់តែក្ដៅ សហរដ្ឋអាម៉េរិកចាំបាច់ត្រូវគិតគូរយ៉ាងស៊ីជម្រៅលើសកម្មភាពខុសឆ្គងរបស់ខ្លួនក្នុងការដាក់សម្ពាធខ្លាំង និងការដុតភ្លើងលើបញ្ហាអ៊ុយក្រែន ។

«យើង​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​សង្ស័យ ការ​គំរាម​កំហែង និង​សម្ពាធ​​​ដែល​មាន​គោលដៅ​លើ​ប្រទេស​ចិន ។ យើង​ក៏​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ទណ្ឌកម្ម​ខុសច្បាប់ដោយ​ឯកតោភាគី​​»។

លោក Zhao បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនត្រូវ “បញ្ឈប់ការប្រឈមមុខដាក់គ្នាក្នុងប្លុក និងបង្កើតសង្រ្គាមត្រជាក់ថ្មី ដោយទាញយកប្រយោជន៍ពីស្ថានការណ៍” ដោយជំរុញឱ្យសហរដ្ឋអាម៉េរិកជំនួសវិញដោយធ្វើការ”សម្របសម្រួលការដោះស្រាយវិបត្តិឱ្យបានត្រឹមត្រូវតាមមធ្យោបាយប្រកបដោយការទទួលខុសត្រូវ និងបង្កើតបរិយាកាស និងលក្ខខណ្ឌចាំបាច់។ សម្រាប់​ការ​ចរចា​សន្តិភាព​រវាង​ភាគី​ពាក់ព័ន្ធ»។

Leave a Reply

Your email address will not be published. Required fields are marked *