Breaking News

ក្មេងស្រីអាយុ ២០ ខែម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានដុំទឹកកកទំហំប៉ុន(ក្នុងរូបភាព)ធ្លាក់ចំក្បាល

អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា ក្មេងស្រីអាយុ 20 ខែម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានដុំទឹកកកធ្លាក់ចំពីលើក្បាលនាងអំឡុងពេលព្យុះភ្លៀងដ៏ខ្លាំងក្លាដែលនៅក្នុងទីក្រុង Catalonia ភាគឦសាននៃប្រទេសអេស្ប៉ាញ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ដុំ​ទឹកកក​ទំហំ​ដល់​ទៅ ១០ សង់ទីម៉ែត្រ (៤ អ៊ីញ) បាន​ធ្លាក់​ភ្លៀង​កាលពី​ថ្ងៃ​អង្គារ​លើ​តំបន់​ជុំវិញ​ភូមិ La Bisbal d’Emporda។ ទូរទស្សន៍ TV3 បាននិយាយថា ដុំទឹកកកទាំងនេះបានបណ្តាលឱ្យមនុស្សរងរបួស ដែលភាគច្រើនបាក់ឆ្អឹង និងជាំ ដល់មនុស្សប្រហែល 50 នាក់ផ្សេងទៀត ។

អាជ្ញាធរនៅទីនោះបាននិយាយថា ក្មេងស្រីដែលទើបចេះដើរតេះតះម្នាក់ត្រូវបានដុំទឹកកកធ្លាក់ចំក្បាល​ និងបានបណ្ដាលឲ្យស្លាប់នៅមន្ទីរពេទ្យ Girona’s Trueta ។

យោងតាមទីភ្នាក់ងារឧតុនិយម Meteocat បានឱ្យដឹងថា ព្រិលធ្លាក់ធំជាងគេបំផុត ក្នុងរយៈពេល 2 ទសវត្សរ៍នៅ Catalonia ។ ផ្នែកខ្លះនៃតំបន់នៅតែស្ថិតក្នុងការប្រកាសអាសន្នព្យុះនៅថ្ងៃពុធ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version