កងទ័ពថៃរាប់ពាន់នាក់ និស្សិតសាកលវិទ្យាល័យ និងអ្នកស្ម័គ្រចិត្តជាច្រើនបានធ្វើពិធីថ្វាយបង្គំគ្រូរបស់ក្បាច់គុន Muay Thai ហើយបានបំបែកឯតទគ្គកម្មកាលពីថ្ងៃចន្ទ ។
ការជួបជុំពេលថ្ងៃលិចនៅ Hua Hin ដែលជាផ្នែកមួយនៃពិធីបុណ្យ Muay Thai ក្នុងទីក្រុងរមណីយដ្ឋានមាត់សមុទ្រ បានបំបែកកំណត់ត្រាពិភពលោក Guinness World Record ជាពិធីថ្វាយបង្គំគ្រូដែលអ្នកចូលរួមច្រើនបំផុតចំនួន 3,660 នាក់ក្នុងពេលដំណាលគ្នា ។
ព្រះអាទិត្យបានដុតកម្ដៅបេតុង ខណៈអ្នកសម្ដែងពិធីថ្វាយបង្គំគ្រូដោយជើងទទេ ដែលរៀបចំដោយអាជ្ញាធរទេសចរណ៍ថៃ (TAT) កងទ័ពភូមិន្ទថៃ និងក្រសួងវប្បធម៌ និងកីឡា លើទីលានព្យុហយាត្រានៅឧទ្យាន Rajabhakti នៅខាងមុខលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។
ប្រភព ៖ AFP
By Suon Visal