កំហុសបច្ចេកទេស!!មនុស្សយន្តលេងអុកមួយបានចាប់កាច់ដៃក្មេងអាយុ 7ឆ្នាំម្នាក់បាក់ម្រាមដៃអស់មួយម្រាម!!
Breaking News

កំហុសបច្ចេកទេស!!មនុស្សយន្តលេងអុកមួយបានចាប់កាច់ដៃក្មេងអាយុ 7ឆ្នាំម្នាក់បាក់ម្រាមដៃអស់មួយម្រាម!!

ហេតុការណ៍ដែលនឹងស្មានមិនដល់បានកើតឡើងក្នុងពេលមានការធ្វើតេស្តនូវការប្រកួតលេងអុកក្នុងប្រទេសរុស្ស៊ី មនុស្សយន្ដអ្នក A.i បានធ្វើឲ្យក្មេងអាយុ 7ឆ្នាំ ដែលជាគូប្រកួតលេងអុកជាមួយខ្លួនបាក់ម្រាមដៃអស់មួយម្រាម ។ Sergey Lazarev ប្រធានសហព័ន្ធកីឡាលេងអុកក្នុងទីក្រុងម៉ូស្គូថ្លែងទៅកាន់អ្នកសារព័ត៌មាន Tass ថា ដូចដែលអ្នកបានឃើញរួចមកហើយតាមរយៈ Baza Telegram គឺមនុស្សយន្ដដែលដំណើរការដោយប្រព័ន្ធ A.i បានធ្វើឲ្យបាក់ម្រាមដៃរបស់ក្មេងប្រុសម្នាក់ដែលជាគូប្រកួតរបស់គេឈ្មោះ Christopher ខណៈដែលពួកគេកំពុងដើរកូនអុករបស់ខ្លួនជាបន្តបន្ទាប់ Christopher បានដើរកូនអុករបស់ខ្លួនរួចហើយត្រូវឈប់ដើម្បីឲ្យមនុស្សយន្ដ A.i នោះដើរម្ដង ។ ដោយឡែកស្រាប់តែមានពេលមួយ Christopher លូកដៃទៅចាប់កូនអុកក្នុងពេលដែលមនុស្សយន្ដ A.i នោះដើរកូនអុក ពេលនោះមនុស្សយន្ដក៏បានចាប់ម្រាមដៃក្មេងម្នាក់នោះភ្លាមៗ(ដោយវាគិតថាជាកូនអុកដែលវាត្រូវដើរ) ហើយវាបានទាញម្រាមដៃនោះទៅតាមកម្លាំងម៉ាស៊ីន ធ្វើឲ្យម្រាមដៃក្មេងនោះបាក់ ។ អ្នកជំនាញបានធ្វើការដោះម្រាមដៃក្មេងនោះដោយប្រើពេលមួយស្របក់ទើបអាចដោះម្រាមដៃនោះចេញពីមនុស្សយន្ដនោះបាន ។ មនុស្សយន្ដអ្នកលេងអុក A.i មួយគ្រឿងនេះត្រូវបានជួលមកដោយស្ថាប័នរៀបចំការប្រគួត Moscow Chess Open ដើម្បីយកវាមកធ្វើជាគូប្រគួតប្រជែងលេងអុកជាមួយមនុស្ស ។ Sergey Smagin អនុប្រធានសហព័ន្ធកីឡាលេងអុកក្នុងទីក្រុងម៉ូស្គូបានលើកឡើងថា កំហុសបច្ចេកទេសនេះមិនគួរត្រូវបានកើតឡើងនោះឡើយ ពិតណាស់ថាក្មេងប្រុសនោះបានធ្វើខុសទៅនឹងលក្ខន្តិកៈដោយខ្លួនឯង ដោយគាត់មិនបានចាំឲ្យមនុស្សយន្ដនោះដើរឲ្យចប់សិន តែយ៉ាងណាមិញគ្រោះថ្នាក់នេះនឹងត្រូវយកជាមេរៀន និងត្រូវរកវិធីសាស្រ្ដដោះស្រាយកុំឲ្យវាកើតឡើងម្ដងទៀត ។ តាមរបាយការណ៍បានបញ្ជាក់ថា ក្មេងប្រុសឈ្មោះ Christopher រូបនេះគឺជាបេក្ខជនប្រកួតលេងអុកអាយុក្រោម 9ឆ្នាំម្នាក់ដែលមានថ្វីដៃល្អបំផុតមួយក្នុងចំណោមបេក្ខជនសរុប 30នាក់ដែលនឹងត្រូវធ្វើការប្រកួតគ្នានៅពេលខាងមុខ ។ បន្ទាប់ពី Christopher ចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរួចមក អាណាព្យាបាលរបស់គាត់បានសម្រេចដាក់ពាក្យបណ្ដឹងទៅកាន់តុលាការដើម្បីធ្វើការដំណើរការជាមួយស្ថាបនិកដែលជាម្ចាស់មនុស្សយន្ដនោះនិងអ្នកពាក់ព័ន្ធភ្លាមៗតែម្ដង ។

ប្រភព ៖ The Guardian

Leave a Reply

Your email address will not be published. Required fields are marked *