កោះ Solomon ហាមឃាត់មិនឲ្យនាវារបស់់កងទ័ពជើងទឹកអាម៉េរិកចូលចតនៅកំពង់ផែរបស់ខ្លួន
Breaking News

កោះ Solomon ហាមឃាត់មិនឲ្យនាវារបស់់កងទ័ពជើងទឹកអាម៉េរិកចូលចតនៅកំពង់ផែរបស់ខ្លួន

ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅទីក្រុង Canberra បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលកោះ Solomon បានប្រាប់សហរដ្ឋអាម៉េរិកថា ខ្លួននឹងដាក់ការផ្អាកមិនឲ្យនាវាកងទ័ពជើងទឹកអាម៉េរិកចូលចតនៅកំពង់ផែរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ការជូនដំណឹងនេះធ្វើឡើងបន្ទាប់ពីឧប្បត្តិហេតុមួយកាលពីថ្ងៃអង្គារសប្តាហ៍មុន នៅពេលដែលនាវាឆ្មាំឆ្នេរសមុទ្រអាម៉េរិកមួយគ្រឿងដែលមានឈ្មោះ Oliver Henry មិនអាចចូលទៅក្នុងកោះ Solomon ​ដោយសារតែរដ្ឋាភិបាលមិនបានឆ្លើយតបទៅនឹងសំណើសុំឱ្យនាវាចាក់ប្រេង ​ ។

ប្រជុំកោះ Solomon មានទំនាក់ទំនងតានតឹងជាមួយសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តរបស់ខ្លួន ចាប់តាំងពីកោះនេះចង់ចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសចិនកាលពីដើមឆ្នាំនេះ ។ ​

ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីថ្ងៃទី 29 ខែសីហា សហរដ្ឋអាម៉េរិកបានទទួលការជូនដំណឹងជាផ្លូវការពីរដ្ឋាភិបាលនៃកោះ Solomon ទាក់ទងនឹងការផ្អាករាល់ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹក ដោយរង់ចាំការធ្វើបច្ចុប្បន្នភាពនៅក្នុងនីតិវិធីពិធីសារ” ។

Leave a Reply

Your email address will not be published. Required fields are marked *