Breaking News

កូរ៉េខាងត្បូងបញ្ជូនយន្តហោះចម្បាំង F-16 ហោះប្រដេញយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីចំនួន 2 គ្រឿងបានហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួន

ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃអង្គារនេះ ដោយដកស្រង់សម្តីរបស់ក្រសួងការពារជាតិរុស្ស៊ីថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS ចំនួនពីរគ្រឿងបានធ្វើការហោះហើរលើសមុទ្រជប៉ុន ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការហោះហើរមានរយៈពេលប្រហែលប្រាំពីរម៉ោង ហើយយន្តហោះរុស្ស៊ីត្រូវបានអមដោយយន្តហោះ F-16 របស់កូរ៉េខាងត្បូងនៅដំណាក់កាលខ្លះនៃផ្លូវហោះហើរ ។

យោធាកូរ៉េខាងត្បូងបាននិយាយថា យន្តហោះយោធារុស្ស៊ីបានចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួនដោយគ្មានការជូនដំណឹងជាមុន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version