កូរ៉េខាងត្បូងបង្កើនវិធានការឆ្លើយតបទៅនឹងព្យុះទីហ្វុង Hinnamnor ដែលកំពុងរំកិលជិតមកខ្លួន
Read Time:1 Minute, 51 Second
Views:68

កូរ៉េខាងត្បូងបង្កើនវិធានការឆ្លើយតបទៅនឹងព្យុះទីហ្វុង Hinnamnor ដែលកំពុងរំកិលជិតមកខ្លួន

0 0

ព្យុះទីហ្វុង Hinnamnor ខិតទៅជិតប្រទេសកូរ៉េខាងត្បូងក្នុងថ្ងៃនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងនៅតំបន់ភាគខាងត្បូងនៃប្រទេស បង្កឱ្យជើងហោះហើរជាច្រើនត្រូវបានលុបចោល អាជីវកម្ម និងសាលារៀនត្រូបានបិទជាច្រើនកន្លែង ។ អាជ្ញាធរកូរ៉េខាងត្បូងបានបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំ ចុងក្រោយនេះ ដើម្បីឆ្លើយតបនឹងព្យុះទីហ្វុងមួយនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។

ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ព្យុះទីហ្វុងកំពុងធ្វើដំណើរទៅភាគខាងជើងប្រទេសកូរ៉េខាងត្បូងក្នុងល្បឿន 24គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានប៉ាន់ស្មានថា ឥទ្ធិពលនៃព្យុះទីហ្វុងនេះនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគនិរតីនៃទីក្រុងកំពង់ផែ ប៊ូសាន នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីវាបានផ្លាស់ទីពីកោះ Jeju ក្នុងថ្ងៃនេះ ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yun Seok Yeol បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងដំណើរការក្នុងការត្រៀមខ្លួនដើម្បីទប់ទល់នឹងភាពអាសន្នគ្រប់ពេលវេលា លោកបានបញ្ជាឱ្យគ្រប់ភាគីពាក់ព័ន្ធធ្វើការឱ្យបានពេញលេញ ដើម្បីកាត់បន្ថយការខូចខាតនានាដោយសារព្យុះទីហ្វុង Hinnamnor ដ៏ធ្ងន់ធ្ងរមួយនេះ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ប៉ូលិសអាហ្វហ្គានីស្ថានរាយការណ៍ពីករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅជិតស្ថានទូតរុស្ស៊ីក្នុងទីក្រុងកាប៊ុល ខណៈដែលពេលនោះកំពុងមានមនុស្សជាច្រើនតម្រង់ជួរសុំទិដ្ឋាការនៅស្ថានទូតរុស្ស៊ី
Next post រញ្ជួយដីកម្រិត 6.8 រ៉ិចទ័របានវាយប្រហារខេត្តស៊ីឈួនរបស់ប្រទេសចិន និងសម្លាប់មនុស្ស៧នាក់ ​