Breaking News

កូរ៉េខាងត្បូងចុះកិច្ចសន្យាលក់រថក្រោះ និងកាំភ្លើងធំទៅឲ្យប៉ូឡូញក្នុងតម្លៃ 5.8 ពាន់លានដុល្លារ

ទីភ្នាក់ងារទិញអាវុធរបស់ទីក្រុងសេអ៊ូលបាននិយាយនៅថ្ងៃសៅរ៍នេះថា ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួនពីរបានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ 5.76 ពាន់លានដុល្លារជាមួយប្រទេសប៉ូឡូញ ដើម្បីនាំចេញរថក្រោះ និងកាំភ្លើងធំ ​បន្ទាប់ពីទីក្រុងវ៉ារស្សាវីបានយល់ព្រមបង្កើនការនាំចូលអាវុធចំពេលមានភាពតានតឹងជាមួយរុស្ស៊ី នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

កិច្ចសន្យាដែលត្រូវបានចុះហត្ថលេខាក្នុងប្រទេសប៉ូឡូញកាលពីថ្ងៃសុក្រគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងអាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់កូរ៉េខាងត្បូង​ជាមួយប៉ូឡូញ ដែលបាននឹងកំពុងស្វែងរកការពង្រឹងកម្លាំងយោធារបស់ខ្លួនក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេស​អ៊ុយក្រែន ។

ក្រុមហ៊ុន Hyundai Rotem Co.​នឹងបញ្ជូនរថក្រោះ K2 Black Panther ហើយក្រុមហ៊ុន Hanwha Defence ​ នឹងបញ្ជូនរថក្រោះ K9 ទៅកាន់ប្រទេសប៉ូឡូញ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version