កូរ៉េខាងជើងប្រាប់ឲ្យអាម៉េរិកបិទមាត់កុំនិយាយផ្ដេសផ្ដាសច្រើនពេក ព្រោះខ្លួន​មិន​ដែល​ផ្គត់ផ្គង់​សព្វាវុធ ឬ​គ្រាប់​រំសេវ​ដល់​រុស្ស៊ី​ទេ
Breaking News

កូរ៉េខាងជើងប្រាប់ឲ្យអាម៉េរិកបិទមាត់កុំនិយាយផ្ដេសផ្ដាសច្រើនពេក ព្រោះខ្លួន​មិន​ដែល​ផ្គត់ផ្គង់​សព្វាវុធ ឬ​គ្រាប់​រំសេវ​ដល់​រុស្ស៊ី​ទេ

កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ខ្លួនមិនដែលផ្គត់ផ្គង់សព្វាវុធ ឬគ្រាប់រំសេវដល់រុស្ស៊ី និងមិនមានគម្រោងធ្វើដូច្នេះទេ និងបានព្រមានសហរដ្ឋអាម៉េរិកឱ្យ “បិទមាត់របស់ខ្លួន” និងបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលមានបំណង “ធ្វើឱ្យខូចមុខមាត់” របស់ប្រទេសកូរ៉េខាងជើង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

អ្នកនាំពាក្យរងក្រសួងការបរទេសអាម៉េរិក លោក Vedant Patel កាលពីដើមខែនេះ បាននិយាយថា រុស្ស៊ី “កំពុងស្ថិតក្នុងដំណើរការទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរាប់លានគ្រាប់ពីកូរ៉េខាងជើង សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន”។ ​

​អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby ក្រោយមកបានបំភ្លឺថា “មិនមានការចង្អុលបង្ហាញណាមួយដែលថាការទិញត្រូវបានបញ្ចប់ ហើយប្រាកដណាស់ថាគ្មានការចង្អុលបង្ហាញថាអាវុធទាំងនោះត្រូវបានប្រើប្រាស់នៅក្នុងអ៊ុយក្រែនទេ” ។​

សហរដ្ឋ​អាម៉េរិក​ក៏​បាន​ចោទ​អ៊ីរ៉ង់​ពី​ការ​ផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើក​ឲ្យ​រុស្ស៊ី​សម្រាប់​ប្រើ​ក្នុង​សង្រ្គាម​នៅ​អ៊ុយក្រែនដែរ ប៉ុន្តែត្រូវបានទី​ក្រុង​តេអេរ៉ង់​បាន​បដិសេធ ។ រុស្ស៊ី​ក៏​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ទាមទារ​ឲ្យ​អាម៉េរិក​ផ្តល់​ភស្តុតាង ។ ​

Leave a Reply

Your email address will not be published. Required fields are marked *