Breaking News

កូរ៉េខាងជើងបាញ់មីស៊ីលចំនួន២គ្រាប់ចូលទៅក្នុង​​សមុទ្រ​លឿង!!

ប្រភពយោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួនពីរគ្រាប់ពីទីក្រុងឆ្នេរសមុទ្រភាគខាងលិចនៃទីក្រុង Onchon  ព្រឹកថ្ងៃពុធនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតដូចជារយៈចម្ងាយ ឬរយៈកម្ពស់របស់មីស៊ីលនោះទេ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Yonhap ។

ការបាញ់បង្ហោះនេះធ្វើឡើងនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកបានចាប់ផ្តើមសមយុទ្ធរួមគ្នារយៈពេលបួនថ្ងៃរបស់ពួកគេកាលពីថ្ងៃអង្គារ ដើម្បីរៀបចំសម្រាប់ការហ្វឹកហាត់ផ្ទាល់ដែលផ្អាកយូរមកហើយ ​។

ជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol កាលពីថ្ងៃពុធ បាននិយាយថា លោកមានឆន្ទៈក្នុងការផ្តល់ជំនួយសេដ្ឋកិច្ចជាដំណាក់កាលដល់ប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសនេះបញ្ចប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងចាប់ផ្តើមការរំសាយអាវុធនុយក្លេអ៊ែរ ​។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version