កូរ៉េខាងជើងបដិសេធរាល់ការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកដែលថា ខ្លួនបានបំពាក់អាវុធដល់ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី
War

កូរ៉េខាងជើងបដិសេធរាល់ការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកដែលថា ខ្លួនបានបំពាក់អាវុធដល់ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី

កូរ៉េខាងជើងបានបដិសេធការចោទប្រកាន់ថាខ្លួនបានធ្វើការផ្តល់អាវុធដល់រុស្ស៊ី បន្ទាប់ពីសហរដ្ឋអាម៉េរិកបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានផ្គត់ផ្គង់គ្រាប់រ៉ុក្កែត និងមីស៊ីលទៅឱ្យក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group និងជួយពង្រឹងកងកម្លាំងរបស់ទីក្រុងម៉ូស្គូនៅក្នុងប្រទេសអ៊ុយក្រែន ។

មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះ បានថ្កោលទោសការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកថាជា “ពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន” ក្នុងគោលបំណងបង្ហាញពីភាពត្រឹមត្រូវនៃជំនួយយោធាផ្ទាល់របស់ទីក្រុងវ៉ាស៊ីនតោនចំពោះអ៊ុយក្រែន ។

សហរដ្ឋអាម៉េរិកបានចាត់តាំងក្រុម Wagner ជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែន” កាលពីដើមសប្ដាហ៍នេះ ដោយចោទប្រកាន់របស់ក្រុមយោធាឯកជននេះបានទាក់ទងនឹងការទិញអាវុធជាមួយកូរ៉េខាងជើង ដែលជាអ្វីដែលត្រូវបានហាមឃាត់ដោយដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សេតវិមានក៏បានបង្ហាញនូវអ្វីដែលខ្លួនបាននិយាយថា គឺជារូបថតស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិកអំពីរថយន្តផ្លូវដែករបស់រុស្ស៊ីដែលចូលមកកាន់ប្រទេសកូរ៉េខាងជើង ដោយយកគ្រាប់រ៉ុក្កែតថ្មើរជើង និងមីស៊ីលជាច្រើនគ្រាប់ ហើយត្រឡប់ទៅរុស្ស៊ីវិញ។

ប៉ុន្តែអគ្គនាយកនៃនាយកដ្ឋានកិច្ចការអាមេរិកកូរ៉េខាងជើង លោក Kwon Jong Gun បានច្រានចោលការចោទប្រកាន់កាលពីថ្ងៃអាទិត្យ ដោយព្រមានថាសហរដ្ឋអាម៉េរិកនឹងប្រឈមមុខនឹងលទ្ធផលដែលមិនគួរឱ្យចង់បាន ប្រសិនបើខ្លួននៅតែបន្តផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលបង្កើតដោយខ្លួនឯង ដើម្បីចោទប្រកាន់កូរ៉េខាងជើង ។

លោក Kwon Jong Gun បាននិយាយថា ការព្យាយាមធ្វើឱ្យខូចមុខមាត់របស់ [កូរ៉េខាងជើង] ដោយការប្រឌិតរឿងដែលមិនពិត គឺជាការញុះញង់យ៉ាងធ្ងន់ធ្ងរដែលមិនអាចអត់អោនឲ្យបាន ។

លោកបានបន្ថែមថា ទង្វើរបស់សហរដ្ឋអាម៉េរិកគឺជាការប៉ុនប៉ងដ៏ល្ងង់ខ្លៅដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការផ្តល់អាវុធរបស់ខ្លួនដល់អ៊ុយក្រែន ។

ប្រភព ៖ Al Jazeera

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *

បង្កើតវីដេអូផ្សព្វផ្សាយលើហ្វេសប៊ុក

10% Off

Ebook Media ទទួលអតិថិជនសម្រាប់តែ ១០នាក់ប៉ុណ្ណោះ!​ ​រួសរាន់ឡើង!