កូរ៉េខាងជើងថ្កោលទោសលោកស្រី Pelosi ចំពោះការបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី!!
Breaking News

កូរ៉េខាងជើងថ្កោលទោសលោកស្រី Pelosi ចំពោះការបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី!!

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានចេញផ្សាយសេចក្តីថ្លែងការណ៍របស់អគ្គនាយកនៃនាយកដ្ឋានព័ត៌មានលោក Jo Yong Sam តាមរយៈសេចក្តីថ្លែងការណ៍ក្រសួងការបរទេសកូរ៉េខាងជើង បន្ទាប់ពីលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីកាលពីសប្តាហ៍មុន រួមទាំងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិកោះតៃវ៉ាន់ បានបង្កឲ្យចិនមានការខឹងសម្បារព្រោះចិនតែងតែចាត់ទុកតៃវ៉ាន់ថាជាផ្នែកមួយរបស់ចិន ។

យោងតាម KCNA លោក Jo ថ្លែងសំដៅលើដំណើរទស្សនកិច្ចរបស់សមាជិកសភាអាម៉េរិកទៅកាន់តំបន់គ្មានយោធាថា វត្តមាននៅក្នុងតំបន់សន្តិសុខរួមគ្នារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងនៅភូមិ Panmumjom របស់លោកស្រី Pelosi គឺជាឆ្លុះបញ្ចាំងអំពីការពង្រឹងចក្ខុវិស័យផ្នែកគោលនយោបាយប្រឆាំងនឹងកូរ៉េខាងជើងពីសំណាក់រដ្ឋាភិបាលអាម៉េរិក ។

លោក Jo បន្ថែមថា “លោកស្រី Pelosi គឺជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពជាលក្ខណៈអន្តរជាតិដ៏អាក្រក់បំផុត គាត់បានចូលទៅកាន់កោះតៃវ៉ាន់ធ្វើឲ្យចិនមានការខឹងសម្បារយ៉ាងខ្លាំង រហូតធ្វើឲ្យចិនត្រូវបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ជានេះទៅទៀតនាងក៏បានបញ្ឆេះភ្លើងក្នុងឧបទ្វីបកូរ៉េផងបន្ថែមទៀត សហរដ្ឋអាម៉េរិកនឹងត្រូវរ៉ាប់រងខ្ពស់បំផុតសម្រាប់រាល់បញ្ហាដែលលោកស្រី Pelosi បង្កឲ្យកើតមាននៅគ្រប់ទីកន្លែងដែលគាត់ទៅដល់” ។

Leave a Reply

Your email address will not be published. Required fields are marked *