Breaking News

កូនស្រីរបស់មនុស្សជំនិតលោក ពូទីន បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅជាយទីក្រុងម៉ូស្គូ ខណៈរុស្ស៊ីចោទអ៊ុយក្រែនថា ជាអ្នកនៅពីក្រោយនៃករណីនេះ

កូនស្រីរបស់លោក Alexander Dukin បុរសជនជាតិរុស្ស៊ីដែលត្រូវបានគេស្គាល់រហ័សនាមថា “spiritual guide to Putin’s” បានស្លាប់នៅក្នុងការបំផ្ទុះរថយន្តមួយគ្រឿងនៅជាយទីក្រុងម៉ូស្គូ ។

អ្នកស្លាប់មានឈ្មោះថា Darya Dukina រថយន្តដែលត្រូវបានបំផ្ទុះម៉ាក Toyota Land Cruiser វាត្រូវបានដាច់ជាបំណែកៗ ។ សាក្សីបាននិយាយថា កន្លែងកើតហេតុមានចម្ងាយប្រហែល 12ម៉ាយ (20គីឡូម៉ែត្រ) នៅភាគខាងលិចរដ្ឋធានីម៉ូស្គូ រថយន្តដាច់ជាបំណែកៗខ្ទាតពេញផ្លូវ រថយន្តបានផ្ទុះឆេះមុនពេលទៅបុកនឹងរបាំងខណ្ឌចែកទ្រូងផ្លូវ ។

ទីភ្នាក់ងារព័ត៌មាន Tass បានចុះផ្សាយថា លោក Andrei Krasnov ប្រធានចលនា Russian Horizon និងជាមិត្តរបស់អ្នកស្លាប់ បានបញ្ជាក់ថា ការបំផ្ទុះរថយន្តនេះបានកើតឡើងពិតប្រាកដមែន ហើយគាត់បានជឿជាក់ថា គោលដៅនៃការបំផ្ទុះនេះប្រហែលជាឪពុករបស់អ្នកស្លាប់ទៅវិញទេ ។

លោក Andrei Krasnov បាននិយាយបន្ថែមថា “នេះជាឡានរបស់ឪពុកអ្នកស្លាប់ ជាធម្មតាលោកស្រី Darya Dukina បើកឡានផ្សេង ប៉ុន្តែថ្ងៃនេះនាងបានប្តូរមកបើករថយន្តរបស់ឪពុកនាង ដោយឪពុករបស់នាងបានធ្វើដំណើរតាមរថយន្ដមួយផ្សេងទៀត” ។ “ខ្ញុំយល់ថា ឳពុករបស់ជនរងគ្រោះលោក Alexander Dukin ប្រហែលជាគោលដៅក្នុងឃាតកម្មនេះ ឬប្រហែលជាគោលដៅបន្ទាប់ក៏ថាបាន” ។

នាយកប្រតិបត្តិនៃស្ថានីយទូរទស្សន៍រដ្ឋរុស្ស៊ី RT ជឿជាក់ថា ការបំផ្ទុះនេះគឺធ្វើឡើងដោយស្នាដៃទីក្រុងគៀវ ដូចទៅនឹងមេដឹកនាំនៃសាធារណរដ្ឋប្រជាមានិត Donetsk ក៏បានជឿជាក់ថាករណីនេះអ្នកនៅពីក្រោយគឺរដ្ឋាភិបាលអ៊ុយក្រែន ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version