Breaking News

កុមារជាច្រើននាក់ត្រូវបានសម្លាប់ ខណៈដែលអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា!!

មេបញ្ជាការជាន់ខ្ពស់នៃក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងកុមារជាច្រើននាក់ត្រូវបានសម្លាប់នៅហ្គាហ្សាស្ទ្រីប ខណៈដែលយន្តហោះអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់នេះក្នុងថ្ងៃទីពីរ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមជីហាតអ៊ីស្លាមបានបញ្ជាក់ថា លោក Khaled Mansour មេបញ្ជាការរបស់ខ្លួននៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ។
លោក Mansour គឺជាសមាជិកជាន់ខ្ពស់ទីពីរនៃក្រុមជីហាតអ៊ីស្លាមដែលត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារតំបន់ហ្គាហ្សាកាលពីថ្ងៃសុក្រ ។

អ៊ីស្រាអែលបានព្រមានថា យុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុមជីហាតអ៊ីស្លាមអាចមានរយៈពេលមួយសប្តាហ៍ ហើយការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សាបានបំផ្លាញអគារផ្ទះល្វែង និងវាយប្រហារជំរុំជនភៀសខ្លួន ។

យោងតាមក្រុមហាម៉ាស់ ដែលជាក្រុមដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយថា យ៉ាងហោចណាស់កុមារ 4 នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះនៅជិតជំរំជនភៀសខ្លួន Jabaliya កាលពីថ្ងៃសៅរ៍ ។ ក្រុមហាម៉ាស់ បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការស្លាប់នេះ ប៉ុន្តែយោធាបានបដិសេធរាល់ការទទួលខុសត្រូវដោយនិយាយថាការផ្ទុះនេះគឺបណ្តាលមកពីការបាញ់រ៉ុក្កែតបរាជ័យដោយក្រុមជីហាតអ៊ីស្លាម ។

ចំនួនកុមារដែលត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃសុក្របានកើនដល់ទៅ 6 នាក់ ហើយចំនួនអ្នកស្លាប់សរុបក្នុងចំណោមប្រជាជនប៉ាឡេស្ទីនកើនឡើងដល់ 24 នាក់ ។ យ៉ាងហោចណាស់ក៏ 204 នាក់ផ្សេងទៀតបានរងរបួសផងដែរ នេះបើយោងតាមក្រសួងសុខាភិបាលនៅហ្គាហ្សា ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version