កិច្ចប្រជុំរបស់មេដឹកនាំក្រុមប្រទេស G20 នឹងលើកយកបញ្ហាការព្រួយបារម្ភកាន់តែខ្លាំងលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន!!
Breaking News

កិច្ចប្រជុំរបស់មេដឹកនាំក្រុមប្រទេស G20 នឹងលើកយកបញ្ហាការព្រួយបារម្ភកាន់តែខ្លាំងលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន!!

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ក្រុមប្រទេសសេដ្ឋកិច្ចធំៗហៅកាត់ថា G20 កំពុងបើកកិច្ចប្រជុំនៅក្នុងកោះបាលី ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមានការព្រួយបារម្ភអំពីអត្រាអតិផរណាទំនិញឡើងថ្លៃ និងកង្វះខាតស្បៀងអាហារដោយសារតែសង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ។

Sri Mullyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសឥណ្ឌូណេស៊ី ទទូចឲ្យបណ្ដាមេដឹកនាំសហការគ្នាដោះស្រាយបញ្ហា ដោយគាត់បានក្រើនរំលឹកថា ថ្ងៃអនាគតវាអាចនឹងក្លាយជាគ្រោះថ្នាក់ដល់បណ្ដាប្រទេសក្រីក្រ ដែលនឹងត្រូវជួបប្រទះនឹងតម្លៃថាមពល និងស្បៀងអាហារដែលកំពុងហក់ឡើងខ្ពស់បែបនេះ ។

ក្រុមប្រទេស G20 ដែលរួមមានប្រទេសមកពីលោកខាងលិច ឥណ្ឌា រុស្ស៊ី និងចិន… ។ Anton Siluanov រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ីប្រហែលជានឹងចូលរួមប្រជុំពីចំងាយតាមរយ:វីដេអូខល តែលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគាររបស់អាម៉េរិកបដិសេធនៅមុនកិច្ចប្រជុំដំណើរការថា មិនគួរមានមន្រ្តីរុស្ស៊ីចូលរួមនោះឡើយ ព្រោះទីក្រុងម៉ូស្គូបានធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ។

ប្រភព ៖ France 24

Leave a Reply

Your email address will not be published. Required fields are marked *