Breaking News

កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន អាចនឹងលែងកើតមានឡើងទៀតឡើយ

កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន ត្រូវបានជាប់គាំង ហើយក៏គ្មានកិច្ចចរចាបញ្ចប់សង្គ្រាមក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ!! ថ្មីៗនេះទាំងភាគីទីក្រុងម៉ូស្គូ ទាំងភាគីខាងទីក្រុងគៀវ ម្នាក់ៗនៅតែបង្ហាញជំហរថា “កិច្ចចរចាបញ្ចប់សង្គ្រាមត្រូវបានជាប់គាំង” បន្ទាប់ពីភាគីនីមួយៗមិនបានដូចអ្វីដែលខ្លួនចង់បាន ។

លោក Andrei Rudenko ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសរបស់រុស្ស៊ីបានលើកឡើងពាក់ព័ន្ធទៅនឹង រឿងនេះថា “កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន អាចនឹងលែងកើតមានឡើងទៀតឡើយ ព្រោះអ៊ុយក្រែនបានដកខ្លួនចេញពីកិច្ចចរចានេះ” ។ ទីប្រឹក្សារបស់លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងពាក់ព័ន្ធទៅនឹងរឿងនេះដូចគ្នាផងដែរថា “កិច្ចចរចាបញ្ចប់សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ត្រូវបានជាប់គាំង ដោយសារតែខាងភាគីរុស្ស៊ីមានគំនិតបែប Professor ខ្លាំងពេក” ។ លោកក៏បានបន្ថែមថា “សង្គ្រាមនឹងមិនត្រូវបានបញ្ឍប់ឡើយ ប្រសិនបើទឹកដីមួយចំនួនទាំងនោះ បានទៅលើរុស្ស៊ី ព្រោះវាជារឿងដែលអ៊ុយក្រែនទទួលយកមិនបាន” ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version