ការលុកលុយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទៅលើអ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ី ដើរត្រលប់ក្រោយរយៈពេល 4 ឆ្នាំ បើគិតត្រឹមត្រីមាសទី 1 ក្នុងឆ្នាំនេះប៉ុណ្ណោះ!!
Breaking News

ការលុកលុយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទៅលើអ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ី ដើរត្រលប់ក្រោយរយៈពេល 4 ឆ្នាំ បើគិតត្រឹមត្រីមាសទី 1 ក្នុងឆ្នាំនេះប៉ុណ្ណោះ!!

ការលុកលុយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទៅលើអ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ី ដើរត្រលប់ក្រោយរយៈពេល 4 ឆ្នាំ បើគិតត្រឹមត្រីមាសទី 1 ក្នុងឆ្នាំនេះប៉ុណ្ណោះ ​។

​សេដ្ឋកិច្ចរុស្ស៊ីដែលកំពុងកើនឡើងខ្លាំងនៅដើមឆ្នាំ 2022 បានធ្លាក់ចុះមកវិញក្នុងអំឡុងត្រីមាសទីពីរនៃឆ្នាំនេះដោយសារសង្រ្គាមនៅអ៊ុយក្រែន ។ ទិន្នន័យដែលបានចុះផ្សាយនៅថ្ងៃនេះបានបង្ហាញពីការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុប ជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំដោយធ្លាក់ចុះ 4.7% ប្រចាំឆ្នាំ នេះបើយោងតាមការព្យាករណ៍ជាមធ្យមរបស់អ្នកវិភាគ 12 នាក់ដែលត្រូវបានដកស្រង់ដោយ Bloomberg ។

ភាពចលាចលនៃទណ្ឌកម្មអន្តរជាតិជុំវិញសង្រ្គាមបានរំខានដល់ពាណិជ្ជកម្ម និងបានធ្វើឱ្យឧស្សាហកម្មដូចជាការផលិតរថយន្តប្រែជាលែងដើរទៅមុខ ខណៈពេលដែលការចំណាយរបស់អ្នកប្រើប្រាស់កើនឡើង ។ ​ ធនាគារកណ្តាលរុស្ស៊ីបានព្យាករណ៍ថាការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងកាន់តែអាក្រក់នៅក្នុងត្រីមាសខាងមុខ ហើយមិនរំពឹងថា នឹងមានការងើបឡើងវិញរហូតដល់ពាក់កណ្តាលត្រីមាសទីពីរនៃឆ្នាំក្រោយ ។

Leave a Reply

Your email address will not be published. Required fields are marked *