News & Blogs

News អត្ថបទព័ត៌មាន

ការរីកដុះដាលនៃឃ្លាំងអាវុធរបស់ចិន បង្កើតឱ្យមានសំណួរអំពីការផលិតអាវុធនុយក្លេអ៊ែរបន្ថែមទៀត

ការរីកដុះដាលនៃឃ្លាំងអាវុធរបស់ចិន បង្កើតឱ្យមានសំណួរអំពីការផលិតអាវុធនុយក្លេអ៊ែរ

ការរីកដុះដាលនៃឃ្លាំងអាវុធរបស់ចិន បង្កើតឱ្យមានសំណួរអំពីការផលិតអាវុធនុយក្លេអ៊ែរបន្ថែមទៀត

 

 

ឃ្លាំងអាវុធរបស់ចិនគឺមិនមានអ្វីអស្ចារ្យនោះទេ បើប្រៀបធៀបទៅនឹងសហរដ្ឋអាម៉េរិក ឬរុស្ស៊ី ។ បើតាមការអះអាងរបស់ក្រសួងការពារជាតិអាម៉េរិក ប្រទេសនេះមានក្បាលគ្រាប់ត្រឹមតែចំនួន ២០០ គ្រាប់ និងមីស៊ីលឆ្លងទ្វីប (ICBMs) ចំនួនប្រហែល ១០០ គ្រាប់ប៉ុណ្ណោះ  ។ ប៉ុន្ដែ រហូតមកដល់សប្តាហ៍មុននេះ គេទើបតែរកឃើញថា គឺមានឃ្លាំងអាវុធចំនួន ១៦ គ្រាប់ថែមទៀតសម្រាប់ផ្ទុកមីស៊ីលឆ្លងទ្វីប ICBM សេរ៉ីចុងក្រោយរបស់ប្រទេសចិន ។ ដូច្នេះ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលរូបភាពផ្កាយរណបបានបង្ហាញថា ឃ្លាំងអាវុធថ្មីចំនួន ១២០ កន្លែងកំពុងត្រូវបានសាងសង់នៅលើវាលខ្សាច់ក្នុងខេត្តហ្គាន់ស៊ូ (Gansu) នៅភាគខាងលិចប្រទេសចិន ។

ឃ្លាំងអាវុធដែលនៅជិតក្រុងយូមិន (Yumen) ត្រូវបានកត់សម្គាល់ដោយក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល James Martin Centre for Nonproliferation Studies ដែលជាអង្គភាពស្រាវជ្រាវអាម៉េរិកដែលលទ្ធផលរបស់វាបានចុះផ្សាយនៅលើការសែត Washington Post នៅថ្ងៃទី៣០ ខែមិថុនា ។ អ្នកជំនាញទាំងនេះ និងអ្នកជំនាញផ្សេងទៀតបានសន្និដ្ឋានថា ទ្រង់ទ្រាយនៃឃ្លាំងនោះត្រូវបានរចនាឡើងដើម្បីផ្ទុកគ្រាប់មីស៊ីល ICBM សេរីថ្មីបំផុតរបស់ចិន និងមីស៊ីល DF-41 ដែលមានសមត្ថភាពអាចបាញ់ទៅដល់ស្ទើរតែទាំងអស់លើផ្ទៃដីរបស់សហរដ្ឋអាម៉េរិក ។ សំណួរសួរថា ហេតុអ្វីបានជាពួកគេត្រូវការវាច្រើនយ៉ាងនេះ?

ទ្រឹស្តីមួយគឺថា ពួកគេអាចអនុញ្ញាតឱ្យប្រទេសចិនលេង “ហ្គេមលាក់កូនបាល់ (shell game)” ជាល្បិចចំណាស់មួយដែលកូនបាល់មួយត្រូវបានលាក់នៅក្នុងកែវផ្កាប់ចំនួនបីដែលបន្ទាប់មកត្រូវបានគេអូសចុះអូសឡើងដើម្បីឱ្យច្រឡំគ្នា ។ ចិនបារម្ភថា នៅក្នុងពេលមានសង្គ្រាម អាវុធធនធំ និងច្បាស់លាស់របស់អាម៉េរិកអាចនឹងបំផ្លាញកម្លាំងនុយក្លេអ៊ែររបស់ខ្លួនបាន ។ មីស៊ីលរបស់ចិនទាំងឡាយដែលនៅតែអាចបាញ់ចេញបានបន្ទាប់ពីរងការវាយប្រហារយ៉ាងខ្លាំងក្លា អាចត្រូវបានបំផ្លាញដោយមីស៊ីលបាញ់ការពាររបស់អាម៉េរិក ។ ប៉ុន្តែ ប្រសិនបើមីស៊ីលរបស់ចិនអាចត្រូវបានចល័តនៅក្រោមដីពីឃ្លាំងមួយទៅមួយ អាម៉េរិកនឹងមិនអាចដឹងថា តើមីស៊ីលមួយណានឹងត្រូវវាយ…

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!