ពិធីបើកកិច្ចប្រជុំកំពូលលើកទីប្រាំបួននៃទ្វីបអាម៉េរិកត្រូវបានធ្វើឡើងនៅទីក្រុងLos Angeles កាលពីថ្ងៃពុធ (8 មិថុនា)។ តែដោយសារមិនពេញចិត្តនឹងគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក មេដឹកនាំនៅទ្វីបអាម៉េរិកមួយចំនួនបានអវត្តមានក្នុងកិច្ចប្រជុំប្រចាំទ្វីបអាម៉េរិក ដោយគ្រាន់តែបញ្ជូនគណៈប្រតិភូជាន់ទាបទៅចូលរួមក្នុងកិច្ចប្រជុំប៉ុណ្ណោះ ។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា កិច្ចប្រជុំរយៈពេលបីថ្ងៃនឹងផ្តោតលើការគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់ ការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការដោះស្រាយការប្រែប្រួលអាកាសធាតុ ការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ ។ នេះជាលើកទីមួយហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលអាម៉េរិកលើកទីមួយ ត្រូវបានធ្វើឡើងនៅសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ 1994 ដែលសហរដ្ឋអាម៉េរិក ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ដែលមានគោលបំណងនាំយកមេដឹកនាំមកពីអាម៉េរិកខាងជើង ខាងត្បូង និងកណ្តាល និងការ៉ាអ៊ីបៀន ដើម្បីពិភាក្សាអំពីតំបន់សំខាន់ៗ និង បញ្ហាសកល ។
កន្លងមក ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានបដិសេធមិនអញ្ជើញមេដឹកនាំនៃប្រទេសគុយបា នីការ៉ាហ្គា និងវេណេហ្ស៊ុយអេឡា ឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់អាម៉េរិក ដោយលើកឡើងនូវអ្វីដែលគេហៅថា “បញ្ហាប្រជាធិបតេយ្យ” ។ ប្រទេសជាច្រើននៅអាម៉េរិកឡាទីនមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ។ ប្រធានាធិបតីម៉ិកស៊ិក លោក Lopez បានប្រកាសធ្វើពហិការមិនចូលរួម ហើយប្រទេសមួយចំនួនដូចជា Guatemala, Honduras និង El Salvador គ្រាន់តែបញ្ជូនគណៈប្រតិភូកម្រិតទាបទៅចូលរួមក្នុងកិច្ចប្រជុំប៉ុណ្ណោះ ។
ប្រភព ៖
Lianhe Zaobao