Breaking News

ការផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់ចក្រភពអង់គ្លេសស្ថិតក្រោមការគំរាមកំហែង​!!

កាសែតអង់គ្លេស The Guardian បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីប្រេង និងថាមពលរបស់ទីក្រុង Oslo លោក Terje Aasland ដែលបានប្រាប់សភាន័រវេសកាលពីថ្ងៃចន្ទថា កម្រិតទឹកនៅក្នុងអាងស្តុកទឹករបស់ប្រទេសបានធ្លាក់ចុះក្រោមមធ្យមភាគទាបបំផុតតាមរដូវ ដោយសារអាកាសធាតុស្ងួត ហើយន័រវែសគួរតែផ្តល់អាទិភាពដល់ការបំពេញទំនប់ទឹកលើការផលិតថាមពល ​និងការនាំចេញថាមពល ។

លោករដ្ឋមន្ត្រីបាននិយាយថា ការផលិតអគ្គិសនីនៅភាគខាងត្បូងប្រទេសន័រវេសបានធ្លាក់ចុះ 18% រួចហើយបើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលទិន្នផលកាលពីសប្តាហ៍មុននៅភាគនិរតីមានកម្រិតទាបបំផុតរហូតមកដល់ពេលនេះ ។

ស្ថានភាពនេះទំនងជាប៉ះពាល់ដល់ចក្រភពអង់គ្លេសដែលទទួលថាមពលវារីអគ្គិសនីពីប្រទេសន័រវេសតាមរយៈខ្សែបណ្ដាញ North Sea Link អាចផ្ទុកថាមពលអគ្គិសនីបានដល់ទៅ 1.4 ជីហ្គាវ៉ាត់ ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ថាមពលប្រហែល 5% នៃគ្រួសារចក្រភពអង់គ្លេស ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version