ការបាញ់ប្រហារលោក Shinzo Abe ត្រូវបានគេ​សង្ស័យ​ថា​ ជា​ការប៉ុនប៉ង​ធ្វើឃាត​ក្នុងលក្ខណៈនយោបាយ!!
Breaking News

ការបាញ់ប្រហារលោក Shinzo Abe ត្រូវបានគេ​សង្ស័យ​ថា​ ជា​ការប៉ុនប៉ង​ធ្វើឃាត​ក្នុងលក្ខណៈនយោបាយ!!

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កំពុងស្ថិតក្នុងដំណាក់កាលបេះដូងលេងដើរ បន្ទាប់ពីលោកត្រូវបានគេបាញ់ប្រហារនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ជាកន្លែងដែលលោកកំពុងធ្វើសុន្ទរកថាយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យសប្ដាហ៍នេះ ។ ដោយសារ​តែការបាញ់ប្រហារនេះស្ថិតក្នុងពេលវេលា​ដ៏​រសើប ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​សង្ស័យ​ថា​ ជា​ការ​ធ្វើប៉ងឃាត​ក្នុងលក្ខណៈនយោបាយ​។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK លោក Abe ត្រូវបានបាញ់ពីខាងក្រោយ ហើយដួលក្នុងអំឡុងពេលសុន្ទរកថារបស់គាត់។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបាននិយាយថា លោក Abe បានហូរឈាម ហើយស្ថិតក្នុងស្ថានភាពនៃបេះដូងលែងដើរ ដែលជាពាក្យដែលតែងតែប្រើនៅក្នុងប្រទេសជប៉ុនមុនពេលការស្លាប់ត្រូវបានបញ្ជាក់ ។

ជន​វាយ​ប្រហារ​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ករណី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ដោយ​ប៉ូលិស​មូលដ្ឋាន។

អ្នក​វិភាគ​បាន​ពណ៌នា​ហេតុការណ៍​នេះ​ថា ​ជា​ឧប្បត្តិហេតុ​នយោបាយ​ធំ​បំផុត​ក្នុង​នយោបាយ​ជប៉ុន​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ។

លោក Xiang Haoyu អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអន្តរជាតិចិនបានប្រាប់ Global Times កាលពីថ្ងៃសុក្រថា ការបាញ់ប្រហារកើតឡើងនៅពេលវេលាដ៏រសើបមុនការបោះឆ្នោតសភាជាន់ខ្ពស់ ដូច្នេះហេតុផលនយោបាយ គឺមិនអាចបដិសេធបានទេ។

ប្រភព  ៖ Global Time

Leave a Reply

Your email address will not be published. Required fields are marked *