News & Blogs

News អត្ថបទព័ត៌មាន

ការទូតវ៉ាក់សាំង ជួយបង្កើនជំហរសកលរបស់រុស្ស៊ី និងចិន

ការទូតវ៉ាក់សាំង ជួយបង្កើនជំហរ copy

ការទូតវ៉ាក់សាំង ជួយបង្កើនជំហរសកលរបស់រុស្ស៊ី និងចិន

នៅខែមករា ខណៈដែលបណ្តាប្រទេសអ្នកមានជាច្រើនបានកំពុងដាក់ចេញនូវកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ប្រទេសមួយចំនួនទៀតកំពុងត្រូវបានទុកចោល ។ លោកអាឡិកស៊េន ដឺ វ៉ូស៊ីស (Aleksandar Vucic) ប្រធានាធិបតីប្រទេស សឺប៊ៀ (Serbia) បានត្អូញត្អែរថា “សព្វថ្ងៃនេះ វាពិបាកក្នុងការរកទិញវ៉ាក់សាំងជាងអាវុធនុយក្លេអ៊ែរទៅទៀត” ។ លោក វ៉ូស៊ីស (Vucic) បានប្រៀបធៀបស្ថានភាពទៅនឹងការលិចកប៉ាល់ទីតានិច  (Titanic) ដែលមនុស្សគ្រប់គ្នាចង់បានទូកសង្គ្រោះសម្រាប់តែខ្លួនពួកគេរៀងៗខ្លួន ។ ប្រទេសសឺប៊ៀ (Serbia) ឥឡូវនេះបាននាំមុខប្រទេសអឺរ៉ុបជិតខាងរបស់ខ្លួន ក្នុងការប្រណាំងប្រជែងការចាក់វ៉ាក់សាំង ភាគច្រើនដោយសារតែប្រទេសនេះទទួលបានភាពងាយស្រួលក្នុងការចាក់ថ្នាំបង្ការរបស់ចិន និងរុស្ស៊ី ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីផលិតវ៉ាក់សាំង ។ ប៉ុន្តែ ប្រទេសជាច្រើននៅតែកំពុងពិបាកក្នុងការទទួលបានវ៉ាក់សាំងមកក្នុងដៃរបស់ពួកគេ ។ នេះគឺជាការពិត ជាពិសេសគឺនៅក្នុងតំបន់ក្រីក្រនៃពិភពលោក ។ យោងតាមរបាយការណ៍ថ្មីៗរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង (Agence​France-Presse) ក្នុងចំណោមវ៉ាក់សាំងជាង ១ពាន់លានដូសដែលត្រូវបានគេប្រើប្រាស់ទូទាំងពិភពលោក មានតែ ០,២% ប៉ុណ្ណោះដែលបានទៅដល់ប្រជាជននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ។

ប្រទេសជាច្រើនបានងាកទៅរកជំនួយពីចិន និងរុស្ស៊ី ។ របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ដោយអង្គភាពស៊ើបការណ៍សម្ងាត់សេដ្ឋវិទូ  (Economist Intelligence Unit) បានបង្ហាញពីរបៀបដែលប្រទេសទាំងពីរកំពុងបំពេញកង្វះខាត “វ៉ាក់សាំង” ដោយជួយដល់ប្រទេសដែលមានសេដ្ឋកិច្ចទាបឱ្យទទួលបានថ្នាំ​បង្ការ ។ ពួកគេបានដឹកជញ្ជូនវ៉ាក់សាំងរាប់លានដូសទៅកាន់ប្រទេសកំពុងអភិវឌ្ឍដែលជាប់គាំងនៅជួរខាងក្រោយនៃពិភពលោក ។ ការទូតវ៉ាក់សាំងនេះ ធ្វើឡើងដើម្បីជំរុញដល់ជំហរសកលរបស់ប្រទេសទាំងពីរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី និងចំណេញបានឥទ្ធិពលជាយុទ្ធសាស្ត្រ ។  អង្គភាពស៊ើបការណ៍សម្ងាត់សេដ្ឋវិទូ  (Economist Intelligence Unit) បានប៉ាន់ប្រមាណថា រដ្ឋាភិបាលរុស្ស៊ី មានបំណងបញ្ជូនវ៉ាក់សាំងទៅកាន់ប្រទេសចំនួន ៧០ ដែលភាគច្រើននៅទ្វីបអាស៊ី អឺរ៉ុបខាងកើត និងអាម៉េរិកឡាទីន ។ គិតត្រឹមថ្ងៃទី២២ ខែមេសា ប្រទេសចិនបានចែកចាយ ឬគ្រោងនឹងនាំចេញវ៉ាក់សាំងទៅកាន់៩០ប្រទេស ។ បើប្រៀបធៀបទៅនឹងពិភពនៃប្រទេសអ្នកមានវិញ ជាពិសេសសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប គឺពួកគេបានជួយទៅកាន់ប្រទេសដទៃតិចតួចបំផុត ហើយគម្រោងកូវ៉ាក់ (COVAX) ដែលជាគំនិតផ្តួចផ្តើមចែកចាយវ៉ាក់សាំងសកល ត្រូវបានរារាំងដោយការរឹតត្បិតរបស់ឥណ្ឌានាពេលថ្មីៗនេះលើការនាំចេញវ៉ាក់សាំង ។

ដើម្បីធានាថាពួកគេទទួលបានទីតាំងឈរជើងរឹងមាំ នៅកន្លែងដែលឥទ្ធិពលលោកខាងលិចកំពុងធ្លាក់ចុះ ទាំងប្រទេសចិន និងរុស្ស៊ីកំពុងរៀបចំកន្លែងផលិតវ៉ាក់សាំងនៅបរទេស និងបណ្តុះបណ្តាលកម្មករក្នុងស្រុក ។ ប្រទេសទាំងពីរកំពុងតែលេងល្បែងដែលទទួលបានឥទ្ធិពលរយៈពេលវែង ។ ប៉ុន្តែ ក្រៅពីលើកស្ទួយកិត្យានុភាពជាសកលរបស់ពួកគេ ពួកគេក៏អាចនឹងប្រើប្រាស់វ៉ាក់សាំង ដើម្បីផ្តល់ជារង្វាន់ដល់មិត្តស្មោះត្រង់ ឬទទួលបានការការពារសុវត្តិភាពពិសេសផងដែរ ។ របាយការណ៍របស់អង្គភាពស៊ើបការណ៍សម្ងាត់សេដ្ឋវិទូ  (Economist Intelligence Unit) បានចង្អុលបង្ហាញថា មន្រ្តីរុស្ស៊ីបានចាប់ផ្តើមពិភាក្សាជាមួយរដ្ឋាភិបាលប្រទេសបូលេវៀ (Bolivia) អំពីដំណើរការុករក ការផលិតរ៉ែ និងគម្រោងរ៉ែនុយក្លេអ៊ែរដ៏កម្រក្នុងពេលឆាប់ៗ បន្ទាប់ពីប្រទេសរុស្ស៊ីបានចែកចាយវ៉ាក់សាំង Sputnik V ដែលផលិតក្នុងស្រុករបស់ខ្លួនទៅឱ្យប្រទេសនេះ ។ ហើយចិត្តសប្បុរសរបស់ចិនចំពោះកម្ពុជា និងឡាវអាចត្រូវបានបង្ហាញឱ្យឃើញដោយការដឹងគុណ នឹងគាំទ្រជំហររបស់ចិនលើបញ្ហានៅដែនសមុទ្រចិនខាងត្បូង ។

សម្រាប់ភាពជោគជ័យទាំងស្រុងចំពោះនយោបាយការទូតនេះ ប្រទេសចិន និងរុស្ស៊ី ជាលទ្ធផល ក៏មានភាពចុះខ្សោយនៅក្នុងប្រទេសរបស់ខ្លួនផងដែរ ។ ប្រជាជនដ៏ច្រើនរបស់ចិនអាចនឹងកាត់បន្ថយដំណើរការចាក់វ៉ាក់សាំង ហើយវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ខ្លួន មានប្រសិទ្ធភាពត្រឹមតែ ៥០.៧ ភាគរយប៉ុណ្ណោះ ក្នុងការសាកល្បងដំណាក់កាលទី ៣ នាពេលថ្មីៗនេះ ដែលបានធ្វើឡើងនៅក្នុងប្រទេសប្រេស៊ីល ហើយមានប្រសិទ្ធភាពកម្រិត ៥០ ភាគរយប៉ុណ្ណោះ ដែលបានបញ្ជាក់ដោយអង្គការសុខភាពពិភពលោកសម្រាប់វ៉ាក់សាំងកូវីដ-១៩ ។ នៅពេលដំណាលគ្នានេះដែរ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ប្រទេសរុស្ស៊ីមានភាពយឺតយ៉ាវដោយសារតែការស្ទាក់ស្ទើរចំពោះវ៉ាក់សាំង និងបញ្ហាផលិតកម្មក្នុងប្រទេស ។ រហូតមកដល់ពេលនេះ ប្រទេសចិន និងរុស្ស៊ីបានគ្រប់គ្រងការចាក់ថ្នាំបានតែ ០.២ Shots (ជាង 8 មីលលីលីត្រ) ប៉ុណ្ណោះក្នុងចំណោមមនុស្ស ១០០ នាក់ ក្នុងមួយថ្ងៃ គឺខុសគ្នាដល់ទៅជិតបីដងបើប្រៀបធៀបទៅនឹងប្រទេសអង់គ្លេស និងបារាំង និង៥ដង ធៀបទៅនឹងអាម៉រិក ។ អង្គភាពស៊ើបការណ៍សម្ងាត់សេដ្ឋវិទូ  (Economist Intelligence Unit) បានកត់សម្គាល់ឃើញថា ប្រទេសរុស្ស៊ីនឹងសម្រេចបានការចាក់វ៉ាក់សាំងទូទាំងប្រទេស នៅពាក់កណ្តាលឆ្នាំ២០២២ ហើយប្រទេសចិនគឺមិនដល់ចុងឆ្នាំ​២០២២ ខាងមុខនេះទេ ។

 

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖  ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!