Breaking News

ការដឹកជញ្ជូនតាមរយៈរថយន្តក្រុង និងរថភ្លើងនៅក្នុងទីក្រុងឡុងដ៍បានផ្អាកដំណើរការបន្ទាប់ពីកម្មករធ្វើការតវ៉ាទាមទារដំឡើងប្រាក់ខែ

អាជ្ញាធរផ្នែកដឹកជញ្ជូនសារធារណៈក្នុងទីក្រុងឡុងដ៍ (TFL) បាននិយាយថា បណ្តាញដឹកជញ្ជូនផ្លូវគោករបស់ទីក្រុងឡុងដ៍ នឹងផ្អាកសេវាកម្មរបស់ខ្លួននៅថ្ងៃសុក្រម្សិលមិញនេះ មូលហេតុគឺដោយសារតែកម្មកររថភ្លើង និងកម្មកររថយន្តក្រុងបានបន្តធ្វើកូដកម្មទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកាន់តែប្រសើរ ។

TFL បាននិយាយថា ខ្សែរថភ្លើងក្រោមដី និងលើដីជាច្រើននៅទូទាំងទីក្រុងឡុងដ៍ត្រូវបានផ្អាកដំណើរការទាំងស្រុង ឬដោយផ្នែកមួយចំនួន ហើយខ្សែសេវាកម្មឡានក្រុងជាច្រើននៅភាគខាងលិចទីក្រុងឡុងដ៍ក៏នឹងត្រូវផ្អាកបម្រើសេវាកម្មផងដែរ បន្ទាប់ពីបុគ្គលិករាប់ម៉ឺននាក់មកពីបណ្តាញផ្លូវដែកនៅទូទាំងប្រទេស ពួកគេបានសម្រាកពីការងារកាលពីថ្ងៃទី18 ខែសីហា ហើយនឹងធ្វើឡើងម្តងទៀតនៅថ្ងៃសៅរ៍ថ្ងៃទី20 ខែសីហានេះ ។

Reuters បានរាយការណ៍ថា អ្នកដំណើរនៅទូទាំងប្រទេសបាននិងកំពុងប្រឈមមុខទៅនឹងបញ្ហាការធ្វើដំណើរ បន្ទាប់ពីមានការធ្វើកូដកម្មរបស់កម្មករផ្លូវដែកក្នុងឆ្នាំនេះ ការធ្វើកូដកម្មនេះរៀបចំដោយសហជីពការងារ ធ្វើឡើងក្នុងគោលបំណងចង់ទាមទារប្រាក់ឈ្នួលបន្ថែម និងចង់ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរសម្រាប់សមាជិករបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងការឡើងថ្លៃទំនិញគ្រប់ប្រភេទ និងវិបត្តិអតិផរណាក្រុងប្រទេសរបស់ខ្លួន ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version