Breaking News

ការគាំទ្ររបស់ចិនសម្រាប់រុស្ស៊ីតាមរយៈការទិញប្រេង និងឧស្ម័នកំពុងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនខឹងសម្បា និងក្ដៅស្លឹកត្រចៀកកាន់តែខ្លាំងឡើងៗ ។

ការគាំទ្ររបស់ចិនសម្រាប់រុស្ស៊ីតាមរយៈការទិញប្រេង និងឧស្ម័នកំពុងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនខឹងសម្បា និងក្ដៅស្លឹកត្រចៀកកាន់តែខ្លាំងឡើងៗ ដែលអាចនឹងបង្កើនហានិភ័យនៃការសងសឹករបស់សហរដ្ឋអាម៉េរិក។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍និយាយថា ពួកគេមើលមិនឃើញសញ្ញាដែលទីក្រុងប៉េកាំងកំពុងជួយទីក្រុងម៉ូស្គូឱ្យគេចចេញពីការដាក់ទណ្ឌកម្មជុំវិញសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែននោះទេ ។
ទីក្រុងប៉េកាំងបានក្លាយជាដង្ហើមសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទ បន្ទាប់ពីសហភាពអឺរ៉ុបចំនួន 27 ដែលជាទីផ្សារសំខាន់សម្រាប់ឥន្ធនៈហ្វូស៊ីលដែលផ្គត់ផ្គង់ប្រាក់ចំណូលបរទេសភាគច្រើនដល់ទីក្រុងម៉ូស្គូបានយល់ព្រមបញ្ឈប់ការទិញប្រេង ។

រដ្ឋាភិបាលរបស់ប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសនៅមុនការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃទី 24 ខែកុម្ភៈថា ខ្លួនមានទំនាក់ទំនងមិត្តភាព “គ្មានដែនកំណត់” ជាមួយទីក្រុងម៉ូស្គូ ហើយបានធ្វើឱ្យលោកខាងលិចទស្សន៍ទាយថាតើវាអាចដោះលែងលោក ពូទីន ចេញពីទណ្ឌកម្មមែនដែរឬទេ ។

ប្រទេសចិនច្រានចោលការដាក់ទណ្ឌកម្មទាំងនេះថា ជារឿងខុសច្បាប់ ដោយសារសហរដ្ឋអាម៉េរិក អឺរ៉ុប និងជប៉ុនបានកាត់ផ្តាច់ប្រទេសរុស្ស៊ីចេញពីទីផ្សាររបស់ពួកគេ និងប្រព័ន្ធធនាគារពិភពលោកដោយមិនមានការអនុម័តតាមរយៈអង្គការសហប្រជាជាតិ ដែលទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូមានអំណាចវេតូ ។
ទណ្ឌកម្មនេះមិនហាមចិន ឥណ្ឌា ឬប្រទេសដទៃមិនឱ្យទិញប្រេង និងឧស្ម័នពីរុស្ស៊ីទេ ។ ប៉ុន្តែលោកប្រធានាធិបតី បៃដិន បានព្រមានលោក ស៊ី អំពីផលវិបាកដែលមិនអាចស្មានបាន ប្រសិនបើទីក្រុងប៉េកាំងជួយទីក្រុងម៉ូស្គូឲ្យគេចចេញពីការដាក់ទណ្ឌកម្ម ។ ដូច្នេះក្រុមហ៊ុនចិនទាំងនោះ អាចនឹងត្រូវដាក់ទណ្ឌកម្មដោយការបាត់បង់សិទ្ធិចូលទៅកាន់ទីផ្សារលោកខាងលិចដ៏មានតម្លៃ ។

ប្រភព ៖

AP

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version