កសិករ​កូរ៉េ​ខាង​ត្បូងដែល​ចិញ្ចឹមសត្វឆ្កែសម្រាប់កាប់សាច់លក់​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​នៅ​ពេល​តវ៉ាប្រឆាំងការ​ហាម​ឃាត់ការបរិភោគ​សាច់​ឆ្កែ
Asia

កសិករ​កូរ៉េ​ខាង​ត្បូងដែល​ចិញ្ចឹមសត្វឆ្កែសម្រាប់កាប់សាច់លក់​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​នៅ​ពេល​តវ៉ាប្រឆាំងការ​ហាម​ឃាត់ការបរិភោគ​សាច់​ឆ្កែ

កសិករកូរ៉េខាងត្បូងប្រហែល ២០០ នាក់ដែលបង្កាត់ពូជ និងចិញ្ចឹមសត្វឆ្កែសម្រាប់កាប់សាច់លក់​បានធ្វើការជួបជុំគ្នាតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ នៅជិតការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូលដោយទាមទារឱ្យរដ្ឋាភិបាលលុបចោលផែនការ ដើម្បីហាមឃាត់ការបរិភោគសាច់ឆ្កែ ។

កសិកររាប់សិបនាក់ ដែលបានព្យាយាមបើកឡានចូលតាមដងផ្លូវនៅមុខការិយាល័យប្រធានាធិបតីដោយឡានមានដឹកសុនខដាក់ក្នុងទ្រុងដែលពួកគេមានបំណងដោះលែងនៅកន្លែងកើតហេតុនោះ ប៉ុន្តែត្រូវបានប៉ូលិសទប់ស្កាត់ទាន់ពេល ។

 

គណបក្សកាន់អំណាចរបស់ប្រធានាធិបតី Yoon Suk Yeol បានដាក់ចេញនូវសេចក្ដីព្រៀងច្បាប់ហាមឃាត់ការបង្កាត់ពូជ និងលក់សត្វឆ្កែសម្រាប់បរិភោគ និងផ្តល់សំណងជាហិរញ្ញវត្ថុសម្រាប់អ្នកដែលនៅក្នុងឧស្សាហកម្មនេះ​ឱ្យបិទអាជីវកម្មរបស់ពួកគេក្នុងរយៈពេលអនុគ្រោះរយៈពេលបីឆ្នាំ ។

 

ចំណែកមេដឹកនាំដែលបានធ្វើការប្រមូលផ្តុំកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា អ្នកនយោបាយមិនមានសិទ្ធិបិទឧស្សាហកម្ម ឬសម្រេចចិត្តនូវអ្វីដែលមនុស្សជ្រើសរើសដើម្បីទទួលទាននោះទេ ។ ក្រុមបាតុករនិយាយថា យើងមិនអាចយល់ស្របជាមួយនឹងគំនិតដែលថាវាព្រៃផ្សៃនោះទេ ពីព្រោះប្រទេសទាំងអស់ដែលមានទំនៀមទំលាប់នៃការចិញ្ចឹមសត្វមានពេលខ្លះបានបរិភោគសាច់ឆ្កែ ហើយនៅតែមានប្រទេសដែលវាបានធ្វើ ។ យើងត្រូវបានដកចេញទាំងស្រុងពីការពិភាក្សាលើច្បាប់នេះ ហើយការស្នើសុំសំណងផ្នែកហិរញ្ញវត្ថុគឺមិនគ្រប់គ្រាន់ទាំងស្រុងនោះទេ ដោយសារពួកយើងនឹងបាត់បង់ជីវភាពរស់នៅរបស់ពួកយើង ។

 

កសិករទាំងនោះក៏​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​​ ហើយ​បានដាក់​របាំង​រារាំង​ពួកគេ​មិន​ឲ្យ​ឆ្លងកាត់​ផ្លូវ​ដើម្បី​ផ្លាស់ទី​ទៅ​ជិត​ការិយាល័យ​ប្រធានាធិបតី ។ អ្នក​តវ៉ា​ ៤​នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំ​ខ្លួន​ក្នុង​កន្លែង​ដែល​មាន​ភាព​វឹកវរ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *